ផ្សេងៗ

សិក្ខាកាម៣១នាក់ ចូលរួមវគ្គបណ្តុះបណ្តាលគណៈកម្មការ រៀបចំការប្រកួតកីឡា ទាញព្រ័ត្រកមិ្រតមូលដ្ឋានៅខេត្តកណ្តាល

ភ្នំពេញ៖នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលគណៈកម្មការរៀបចំការប្រកួតកីឡាទាញព្រ័ត្រកមិ្រតមូលដ្ឋានដែលមានរយៈពេល៣ថ្ងៃនៅសាលប្រជុំនៃមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល ក្នុងឳកាសបើកវគ្គជាផ្លូវការដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឯម ហៀង អនុប្រធានតំណាងឲ្យលោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធ លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា និងពេជ្រ ណារ៉េត អនុប្រធានការិយាល័យកីឡាខេត្តកណ្តាល ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា។


លោក ឯម ហៀងបានមានប្រសាសន៍ថា វគ្គមានសារសំខាន់ណាស់សម្រាប់សិក្ខាកាមចូលរួម ក្រោយពីយើងរៀនចប់ក៏បន្តការអនុវត្តដោយសារការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិនឹងប្រព្រឹត្តិថ្ងៃទី៥ ដល់៦ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តកណ្តាល។ ដូច្នេះជំរុញឲ្យសិក្ខាកាមត្រូវយកចិត្តទុកដាក់ក្នុងសិក្សាជាមួយអ្នកគ្រដែលមានបទសោធន៍រៀបចំការប្រកួតជាច្រើនឆ្នាំកន្លងមក។


លោអនុប្រធានបានបន្តថា សិក្ខាកាមរៀនវគ្គនេះមានចំនួន៣១នាក់ក្នុងនោះស្រី ១៦នាក់ និងបុរស ១៥នាក់មកពី៥រាជធានី-ខេត្ត និងក្រសួង២រួមមានខេត្តរតនគីរី ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងភ្នំពេញ ព្រមទំាងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។សិក្សាចាប់ពីថ្ងៃទី២ដល់៤ ខែធ្នូ ឆ្នាំ២០២១៕

ដោយ៖លី ភីលីព

Most Popular

To Top