ផ្សេងៗ

អ៊ុយក្រែន ស្វាគមន៍កិច្ចពិភាក្សាគ្នារវាងលោក បៃដិន និងលោក ពូទីន ថាជាផ្លូវទប់ស្កាត់និងបំបាត់ភាពតានតឹង

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយប្រាប់សារព័ត៌មាននៅថ្ងៃពុធនេះថា កិច្ចពិភាក្សាគ្នារវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានធ្វើឲ្យមានការទប់ស្កាត់ និងការបំបាត់ភាពតានតឹង។


ក្នុងប្រតិកម្មដំបូងធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូប ស្តីពីកិច្ចពិភាក្សាគ្នាកាលពីថ្ងៃអង្គារ រវាងលោក បៃដិន និងលោក ពូទីននោះលោក Dmytro Kuleba បានសម្តែងការស្វាគមន៍ ចំពោះកិច្ចប្រឹងប្រែងអាមេរិកក្នុងការនាំប្រទេសរុស្ស៊ី ទៅកាន់តុចរចាគ្នា។


ប៉ុន្តែលោកបានបន្ថែមថា អាទិភាពគឺកំពុងតែបង្កើតឲ្យមានការទប់ស្កាត់ ដើម្បីរារាំងទីក្រុងមូស្គូមិនឲ្យបង្កភាពតានតឹងយោធាថែមទៀត នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។

គួរបញ្ជាក់ថា ប្រទេសអ៊ុយក្រែននិងបណ្ដាសម្ពន្ធមិត្តណាតូ នាពេលថ្មីៗនេះ បានបង្ហាញនូវក្តីព្រួយបារម្ភ អំពីសកម្មភាពយោធារបស់ប្រទេសរុស្ស៊ី នៅជិតព្រំដែននៃប្រទេសអ៊ុយក្រែន ក្នុងឆ្នាំនេះ ដែលបង្កឲ្យមានក្តីព្រួយបារម្ភថា ជម្លោះនៅតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន អាចនឹងផ្ទុះឡើងក្លាយជាសង្គ្រាមដោយចំហ រវាងប្រទេសជិតខាងទាំងពីរ៕


ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top