កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ការរំពឹងទុកទាក់ទងនឹងកាលបរិច្ឆេទរៀបការរបស់កំពូលគូស្នេហ៍លោក Hyun Bin និងនាង Son Ye Jin កំពុងតែមានការភ្ញាក់ផ្អើលពេញប្រព័ន្ធអ៊ីនធើណេតនាពេលបច្បុប្បន្ន។
ភ្លាមៗបន្ទាប់ពីតារាទាំង២បានបញ្ជាក់កាលពីដើមឆ្នាំនេះថា ពួកគេមានគម្រោងរៀបការនៅខែមីនា ប្រព័ន្ធផ្សព្វផ្សាយបានចេញផ្សាយរបាយការណ៍ផ្សេងៗទាក់ទងនឹងទីតាំងអាពាហ៍ពិពាហ៍របស់គូស្នេហ៍នៅ Grand Walkerhill Seoul ។ ឥឡូវនេះ របាយការណ៍បន្ថែមកំពុងអះអាងថា កាលបរិច្ឆេទរៀបការបានកំណត់នៅថ្ងៃទី ៣០ ខែមីនា។
ក្នុងពេលប្រកាសដំណឹងរៀបការ និងពិធីមង្គលការនាពេលខាងមុខ ភាគីទាំងសងម្ខាងរបស់ Hyun Bin និង Son Ye Jin បានសង្កត់ធ្ងន់ថា ពិធីមង្គលការនឹងប្រព្រឹត្តទៅដោយឯកជនមានតែក្រុមគ្រួសារ និងមិត្តភ័ក្តិជិតស្និទ្ធប៉ុណ្ណោះមានវត្តមាន ហើយសុំការយោគយល់ពីសាធារណជន។
ទាក់ទិននឹងរបាយការណ៍កំពុងបន្តការប៉ាន់ស្មានកាលបរិច្ឆេទនៃពិធីមង្គលការនោះ ភ្នាក់ងាររបស់ Hyun Bin បានបញ្ចេញមតិយ៉ាងខ្លីថា វាពិបាកក្នុងការបញ្ជាក់អំពីបញ្ហាទាក់ទងនឹងជីវិតឯកជនរបស់តារា៕