ភ្នំពេញៈ នាមួយរយៈពេលធំចុងក្រោយនេះ ប្រិយមិត្តគាំទ្រតារាសម្តែងស្រីមានរាងតូចច្រឡឹង ដៃជើងស្រឡូន ដែលទើបតែបានប្រឡូកវិស័យសិល្បៈសម្តែងជាង ៥ ឆ្នាំស្រីស្រស់សោភាជាពន្លកថ្មី កញ្ញា វណ្ណៈ បូរមី សង្កេតឃើញថា នាងហាក់មានទីផ្សារថតកុនស្ងាត់គួរឲ្យមានការងឿងឆ្ងល់ ខណៈកាលពីចុងឆ្នាំ ២០១៨ ឃើញថាតារាសម្តែងស្រីរាងតូចច្រឡឹងឆក់បានឱកាសថតកុនភាគ ៣ រឿងជាប់គ្នាហើយមានការគាំទ្រច្រើនពីមហាជន ខណៈស្រីស្រស់រូបនេះក៏ធ្លាប់បង្ហាញពីក្តីប្រាថ្នាចង់បានកំណត់ត្រាខាងសម្តែងជាតួបែបវាយតប់ផងដែរនោះ។

ជាមួយគ្នានេះដែរ ស្រាប់តែកាលពីពេលថ្មីៗនេះ អុ្នកគាំទ្របានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានឃើញ កញ្ញា វណ្ណៈ បូរមី បង្ហាញខ្លួនលើកម្រាលព្រំក្រហមក្នុងកម្មវិធី Pleng Music Awards 2022 ដែលបានប្រារព្ធឡើងកាលពីរាត្រីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ជាមួយឈុតដ៏សិចស៊ី ស៊ីអារម្មណ៍យ៉ាងខ្លាំង ។

ជាការពិតណាស់ នៅក្នុងកម្មពិធី ដើរលើកម្រាលព្រំក្រហមដ៏ធំដំបូងគេបង្គស់នៅកម្ពុជា Pleng Music Awards 2022 គេឃើញមានវត្តមានសិល្បៈករ សិល្បៈការិនីជាច្រើនរូប និងច្រើនជំនាន់បានចូលរួម ជាមួយនឹងស្ទីលសម្លៀកបំពាក់ប្លែកៗផ្សេងៗគ្នា ដែលជាហេតុញាំងឱ្យកម្មពិធីទាំងមូលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។


ទន្ទឹមគ្នានោះដែរ សម្រាប់តារាស្រី វណ្ណៈ បូរមី ក៏បានបង្ហាញខ្លួនជាមួយរូបពណ៌មាសប្រដេញភ្លើងយ៉ាងទាក់ទាញ ជាពិសេសជាងនេះទៅទៀតនោះ គឺវាបង្ហាញបង្ហាញសាច់ខ្ចីរបស់ស្រីស្អាតរូបនេះ តាំងពីចុងជើង រហូតដល់គល់ភ្លៅ ចំណែកផ្នែកខាងលើក៏បង្ហាញសាច់ខ្នង និងដើមទ្រូង ដែលស្ទើតែធ្វើឱ្យអ្នកគាំទ្របុរសៗក្ដៅខ្លួន ឈាមច្រមុះគ្រប់គ្នា ។


គួរឱ្យដឹងថា កញ្ញា វណ្ណៈ បូរមី បច្ចុប្បន្នមានអាយុ ២៤ ឆ្នាំ បានប្រឡូកក្នុងសិល្បៈតាមរយៈការប្រឡងក្នុងកម្មវិធី Freshie Girls & Boys កាលពីឆ្នាំ ២០១៦ ប៉ុន្តែពុំបានទទួលជ័យលាភីឡើយ ដោយអាចជម្រុះត្រឹមវគ្គ ៦ នាក់ចុងក្រោយប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយ ដោយសារតែសមត្ថភាព និងសម្រស់សដ៏ទាក់ទាញចិត្តផលិតករផងនោះ វណ្ណៈ បូរមី ក៏ត្រូវបានគេផ្ដល់ឱកាសអញ្ចើញចូលរួមថតកុនភាគដំបូងរឿង «បេសកកម្មមួយ» ដែលដើរតួជានារីក្លាហានផ្នែកស៊ើបអង្កេត ហើយក្រោយមកក៏ទទួលចំណងដៃថ្មីថតកុនភាគ រឿង «តួខ្ញុំគេសម្តែង» ដែលជាវណ្ណកម្មរបស់អ្នកស្រី ពាន់ ភួងបុប្ផា សម្រាប់ចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ភីអិនអិន និងរឿង «ផ្កាថ្ម» របស់ផលិតកម្ម និងទូរទស្សន៍ហង្សមាស ៕ដោយ៖ ម៉ានី


