កក្រើកទៀតហើយ! នេះជាថ្ងៃដ៏ពិសេសដែលយើងទទួលបានកម្មវិធីដ៏អស្ចារ្យជាមួយនឹង ផលិតផលថ្មីៗឡូយកប់ពី ក្រុមហ៊ុន ស្មាត នោះគឺកម្មវិធី Smart Consumers Events ដែលជាកម្មវិធីដំបូងគេ ដើម្បីបើកបង្ហាញផលិតផលជាផ្លូវការរបស់ ស្មាត។ ស្មាតបានបង្កើតកម្មវិធីដ៏ល្អឥតខ្ចោះនេះឡើងដោយសារការគាំទ្រ យ៉ាងពេញទំហឹងនិងតម្រូវការយ៉ាងសន្ធឹកសន្ធាប់របស់ប្រជាជនកម្ពុជា។ ក្រុមហ៊ុនស្មាតបានរិះរកគ្រប់វិធីដើម្បីឲ្យអតិថិជនខ្លួន ទទួលបាននូវបទពិសោធន៍ថ្មីៗ និងបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ពីផលិផលនីមួយៗផងដែរ។
កម្មវិធី Smart Consumers Event នេះបានរៀបចំឡើងដោយក្រុមហ៊ុន Smart ពិតជារញ្ជួយអារម្មណ៍មែនទែន ដែលបានប្រព្រឹត្តឡើងនៅក្នុងសណ្ឋាគារ ផ្កាយប្រាំ សូហ្វីតែលភ្នំពេញនៅល្ងាចថ្ងៃអង្គារ៍ ទី០៧ ខែមិថុនា កន្លងទៅនេះ។ កម្មវិធីដ៏ឱឡារិកនេះគឺអធិកអធមខ្លាំងជាមួយនឹងវត្តមានតារាកិត្តិយសជាច្រើនដួងដូចជា៖ លោក ជី ដេវីត កញ្ញា ទេព បូព្រឹក្ស លោក Suly Pheng កញ្ញា Reth Sarita អ្នកនាង សារាយ សក្ខណា រួមទាំងតារាជើសចាស់ ថ្មី និងអ្នកបង្កើតមាតិកាជាច្រើនរូបទៀតផង។
សង្ខេបជាខ្លីយើងសង្កេតឃើញថាកម្មវិធីទាំងមូលដំណើរការ យ៉ាងគគ្រឹកគគ្រេងជាមួយការដាក់បង្ហាញផលិតផលថ្មី និងកម្មវិធីថ្មីមួយចំនួនដូចជា៖
-តាមប្រសាសន៍របស់កញ្ញា SIM Chansopak ជា Head of Customer Proposition & Devices បានលួចខ្សឹបប្រាប់អតិថិជនថាគម្រោងថ្មីនេះនូវមិនទាន់មានឈ្មោះនៅឡើយទេ តែកញ្ញាបន្តទៀតថាសេវាកម្មមួយនេះនឹងមានកញ្ចប់សេវាកម្មពិសេសៗជាងមុន។ គម្រោងមួយនេះត្រូវបានចំណាយពេលរៀងយូរបន្តិចដើម្បីឲ្យវាកាន់តែប្រសើរ។ សូមរង់ចាំប្រើប្រាស់គម្រោងនេះទាំងអស់គ្នា ដោយសារតែអតិថិជននឹងអាចឈ្នះរង្វាន់ពីដៃគូរបស់យើង គឺ ទូរសព្ទ Samsung Galaxy S22 Ultra និង Samsung A53 រាប់រយរង្វាន់។
–បញ្ចូលលុយតាម E-Top Up ហើយឈ្នះ ឬ E-Top Up to WIN: អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ថាអ្វីទៅជា E-Top Up ហើយមែនទេ? ការបញ្ចូលលុយបែបឌីជីថល តាមធនាគារដែលជាដៃគូរសហការរបស់ Smart ដោយងាយគ្រាន់តែចុចពីរ បី ឃ្លីកតែប៉ុណ្ណោះ។ តែនៅថ្ងៃនេះវាមិនត្រឹមតែជា E-Top Up តែប៉ុណ្ណោះទេ! រាល់ការបញ្ជូលលុយតាម E-Top Up លោកអ្នកនឹងទទួលបានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមានជាងរាប់លានរង្វាន់។ “រង្វាន់ធំគឺទឹកប្រាក់សុទ្ធ 10,000 ដុល្លារ រហូតទៅដល់ 8 រង្វាន់” លុយសុទ្ធ 100 ដុល្លារ ទូរស័ព្ទ OPPO Find Series, OPPO Reno Series, Smart Hero II និង អ៊ីនធឺណេតរាប់លានរង្វាន់ទៀតផង។លុយសុទ្ធ 100 ដុល្លារ ទូរស័ព្ទ OPPO Find Series, OPPO Reno Series, Smart Hero II និង អ៊ីនធឺណេតរាប់លានរង្វាន់ទៀតផង។ ដើម្បីឈ្នះរង្វាន់ទាំងនេះ អតិថិជនរបស់យើងទាំងអស់អាចបញ្ចូលទឹកប្រាក់ក្នុងគណនីលេខរបស់ខ្លួនពី 1.25 ដុល្លារ ឬ 5,000 រៀល តាមរយៈកម្មវិធី ស្មាតណាស់ – គេហទំព័រ Smart App ធនាគារ ដែលជាដៃគូរបស់ ស្មាត ក៏ដូចជាការបញ្ចូលលុយពីអ្នកចែកចាយលក់រាយ នៅទូទាំងប្រទេស។
-Smart Hero II: ទូរស័ព្ទដែជំនាន់ថ្មីរបស់ក្រុមហ៊ុនស្មាតដែលជាប្រភេទស្មាតហ្វូន 4G ដែលទើបតែដាក់លក់ថ្មីៗនេះជាមួយតម្លៃដ៏សមរម្យត្រឹមតែ $139 តែប៉ុណ្ណោះ។ ទូរស័ព្ទមួយគ្រឿងនេះអេក្រង់ធំ ទំហំ 6.53 អ៊ីញ ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 11 មានទំហំ RAM 4GB ទំហំផ្ទុកខាងក្នុងចំនួន 64GB MicroSD រហូតដល់ 128GB ផងដែរ។កាមេរ៉ាក្រោយទំហំ 13MP និងកាមេរ៉ាមុខសែលហ្វីទំហំ 5MP ថតរូបស្អាតៗ។ ទំហំថ្មដ៏ធំរហូតដល់ 5,000mAh ជាមួយការប្រើប្រាស់លឿននៃ 4G របស់ Smart។
–ស្មាតណាស់: លោក Yos Somnoup ដែលជា Acting Head of Customer Experiences & Digital Touchpoint បានឲ្យដឹងថា SmartNas បានអភិវឌ្ឈន៍កម្មវិធីរបស់ខ្លួនឲ្យកាន់តែងាយស្រួលទ្វេរដង។ ឥឡូវនេះលោកអ្នកដែលជាអតិថិជនអាចប្រើប្រាស់មុខងារពិសេសរបស់ខ្លួនបានជាមួយ “ការភ្ជាប់ គណនី និង កាតធនាគារចូលទៅកាន់ ស្មាតណាស់” ដែលនៅពេលនេះ អតិថិជនអាចដាក់បញ្ចូល គណនី ABA និង កាតធនាគារ ដែលប្រើប្រាសសេវា VISA, MasterCard, UnionPay និង JCB បានដោយគ្មានបញ្ហា។
-“Pleng Features and YG Entertainment library”: អ្នកទាំងអស់គ្នានៅចាំ PMA 2022 អត់? កម្មវិធីដែលប្រព្រឹត្តទៅយ៉ាងកក្រើក ក៏ដូចជាមុខងារថ្មីទាំង 4 របស់ Pleng Appដែលបានដាក់ឲ្យដំណើរការថ្មីៗនេះ! នៅមិនទាន់អស់ស៊ុបប្រាយទេថ្ងៃនេះក្នុងកម្មវិធី Smart Consumers Event ក៏បានបង្ហាញពីការសហការគ្នារវាង Pleng និង ផលិតកម្មយក្សដ៏ធំមួយគឺ YG Entertainment ដើម្បីបន្ថែមនូវបញ្ជីបទចម្រៀងK-pop ជូនដល់អ្នកប្រើប្រាស់បន្ថែមទៀត។ វ៉ោវ! អស្ចារ្យខ្លាំងមែនទែន ចាប់ពីពេលនេះតទៅលោកអ្នកអាចស្តាប់បទចម្រៀងទាំងអស់របស់ផលិតកម្ម YG បានដោយសេរី ដោយឥតគិតថ្លៃនិងគ្មានដែនកំណត់។ អ្នកណាជា YG Stand ហើយញញឹមអត់បិទមាត់ពេលលឺដំណឹងនេះ? ហើយអ្នកណាខ្លះកំពុងតែទន្ទឹងរង់ចាំកម្មវិធីដ៏កក្រើក Pleng Music Awards កើតមានឡើងម្តងទៀត?
កម្មវិធី Smart Consumers Event ប្រព្រឹត្តឡើងដោយរលូននិងពិសេសអស្ចារ្យខ្លាំងមែនទែន នៅយប់នេះទាំងផលិតផលថ្មី ទាំងកម្មវិធីដាក់ឲ្យប្រើប្រាស់ថ្មីសុទ្ធសឹងតែទាក់ចិត្តទាក់អារម្មណ៍។ សង្ខឹមថា Smart Axiata នឹងពាំនាំអ្វីដែលពិសេសៗដូចនេះជាបន្តបន្ទាប់ទៀតដើម្បីទស្សនិកជនទាំងអស់គ្នា!