សំបុត្រ ចូលទៅទស្សនាប្រាសាទ ពុទ្ធសាសនាធំជាងគេ លើពិភពលោកនៅប្រទេសឥណ្ឌូនេសុី នឹងឡើងថ្លៃកប់ពពក។

ប្រាសាទ Borobudur ជាប្រាសាទពុទ្ធសាសនាធំជាងបំផុត នៅលើពិភពលោក ហើយក៏ជាកន្លែងទាក់ទាញពេញនិយមបំផុតមួយរបស់ប្រទេសឥណ្ឌូណេស៊ី នឹងតម្លើងថ្លៃសំបុត្រចូលទស្សនា ដោយអាជ្ញាធរបស់ររដ្ឋាភិបាលប្រទេសនេះ ក្នុងពេលឆាប់ៗខាងមុខ។
លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីផ្នែកសម្របសម្រួលកិច្ចការវិនិយោគ បានប្រកាសថា កូតាទេសចរណ៍អនុញ្ញាតចូលទស្សនា ត្រឹម ១២០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយថ្លៃសំបុត្រមានតម្លៃ ១០០ដុល្លារ សម្រាប់ភ្ញៀវទេសចរបរទេស និង ៧១ដុល្លារ សម្រាប់ភ្ញៀវទេសចរក្នុងស្រុក៕




ប្រភព៖ Sabay
