ផ្សេងៗ

Source Music បញ្ចប់កិច្ចសន្យា ផ្តាច់មុខជាមួយនាង Kim Garam របស់ LE SSERAFIM

កូរ៉េ ៖ នៅថ្ងៃទី ២០ ខែកក្កដា Source Music បានប្រកាសជាផ្លូវការ បានប្រាប់ឲ្យដឹងថា ថា ផលិតកម្មបានសម្រេចចិត្ត បញ្ចប់កិច្ចសន្យាផ្តាច់មុខ របស់ខ្លួនជាមួយសមាជិកក្រុម តារាចម្រៀងនារី កូរ៉េខាងត្បូង LE SSERAFIM Kim Garam បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop ។

កន្លងមក Kim Garam បានរងការចោទប្រកាន់ពីការ សម្លុតចូលសាលា តាមរយៈសហគមន៍អនឡាញ ដោយសារ តែការរីករាលដាល យ៉ាងឆាប់រហ័ស នៃពាក្យចចាមអារ៉ាមផ្សេងៗ និងការចោទប្រកាន់ភស្តុតាងបង្ហោះ ដោយបុគ្គលអះអាងថា ជាអតីតមិត្តរួមសាលា របស់នាង Kim Garam សមាជិក LE SSERAFIM បានប្រកាសផ្អាកបណ្តោះអាសន្នពីការផ្សព្វផ្សាយត្រឹមតែ ៣សប្តាហ៍បន្ទាប់ពីការបង្ហាញខ្លួនរបស់នាង ។

LE SSERAFIM នឹងបន្តសកម្មភាពរបស់ខ្លួន ក្នុងនាមជាក្រុមសមាជិកចំនួន៥នាក់គិតត្រឹមថ្ងៃនេះ ។ សូមអានសេចក្តីថ្លែងការណ៍ពេញលេញរបស់ HYBE Labels/Source Music ។ អ្នកតំណាងរបស់ HYBE ក៏បានចេញការអត្ថាធិប្បាយបន្ថែម ទាក់ទងនឹងព័ត៌មាន នៃការចាកចេញរបស់ Kim Garam ពី LE SSERAFIM ។

អ្នកតំណាងរូបនេះបាននិយាយថា ទោះបីជាទីភ្នាក់ងារបានទាក់ទងបញ្ហានេះ និងព្យាយាមចាត់វិធានការ ដោយប្រុងប្រយ័ត្ន និងប្រុងប្រយ័ត្នបំផុតក៏ដោយ យើងទទួលស្គាល់ថា មានទិដ្ឋភាពមួយចំនួន នៃវិធីសាស្រ្តរបស់ទីភ្នាក់ងារដែលមិនគ្រប់គ្រាន់ ដូច្នេះយើងសូមអភ័យទោស ៕ ដោយ៖លី ភីលីព

Most Popular

To Top