ផ្សេងៗ

ប្រធានាធិបតីរុស្ស៊ី ចំអកឱ្យ កូកា-កូឡា ថា ពោរពេញដោយជាតិគីមី ក្រោយក្រុមហ៊ុនដកខ្លួនចេញពីរុស្ស៊ី

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចំអកឱ្យផលិតផល កូកា-កូឡា ហើយបានលើកថា ផលិតផល  ‘តែ Ivan Tea’ គឺជាភេសជ្ជៈឱសថ ដែលផលិតពីស្មៅស៊ីបេរី ធ្វើឱ្យស្រស់ ហើយ “មានប្រយោជន៍” ជាង។ ការចំអកនេះ គឺបន្ទាប់ពីក្រុមហ៊ុន Coca-Cola បានដកខ្លួនចេញពីទីផ្សាររុស្ស៊ីកាលពីខែមិថុនា ជុំវិញប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងឱកាសចូលរួមក្នុងវេទិកា ‘គំនិតខ្លាំងសម្រាប់ New Times’ នៅទីក្រុងមូស្គូកាលពីថ្ងៃពុធ លោកពូទីនត្រូវបានទាក់ទងដោយ Alexander Khlynov មកពីសហភាពអ្នកផលិត Ivan Tea ដែលបានស្នើឱ្យរដ្ឋាភិបាលជួយជំរុញការផលិតភេសជ្ជៈប្រពៃណីរបស់រុស្ស៊ី។

លោកពូទីនបានយល់ព្រមនាំយកសំណើរបស់លោក Khlynov ទៅរដ្ឋមន្ត្រីក្រសួងកសិកម្មលោក Dmitry Patrushev ហើយបានផ្តល់តែការយល់ព្រមផ្ទាល់ខ្លួនរបស់លោក។ លោក ពូទីន ដែលជាប្រធានាធិបតីរុស្ស៊ី បានកត់សម្គាល់ថា “ពិតណាស់ តែ Ivan Tea វាពិតជាមានប្រយោជន៍ជាង កូកា-កូឡាទៅទៀត” ដែល កូកា-កូឡា មានសារធាតុគីមីពេញទាំងអស់៕

Most Popular

To Top