ផ្សេងៗ

ពក ស្រីល័ក្ខ តំណាងប្រទេសចូលរួម ប្រកួតក្នុងកម្មវិធី Miss Planet international ដែលរៀបចំវគ្គផ្តាច់ព្រ័ត្រនៅកម្ពុជា

ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងផ្នែកបវរកញ្ញា កាន់តែចម្រើនពីមួយជំនាន់ទៅមួយចំនួនជំនាន់ ហើយកម្ពុជាទៀតសោតក៏មានបវរកញ្ញាជាច្រើនរូបតំណាងប្រទេសទៅប្រកួតលើឆាកអន្តរជាតិ។ ការចូលរួមលើអន្តរជាតិក្នុងកម្មវិធីបវរកញ្ញាផ្សេងៗក៏មាន បវរកញ្ញាខ្មែរ ទទួលបានមកុដផងដែរ នឹងបវរកញ្ញាខ្លះទៀតទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់បរទេសដដែល។

យ៉ាងណាមិញ នៅព្រឹកថ្ងៃទី៨ ខែធ្នូ នេះ តាមការឱ្យដឹងពី Miss Planet Cambodia បានប្រកាសថា ពក ស្រីល័ក្ខ នឹងតំណាងប្រទេសកម្ពុជាចូលរួមប្រកួត ក្នុងកម្មវិធី Miss Planet international 2022 ដោយជំនួសកញ្ញា ប៉ុន សុរ៉ាវត្តី ។

តាមប្រភពដដែលបានឱ្យដឹងថា ពក ស្រីល័ក្ខ អាចនិយាយបាន២ភាសា គឺភាសាខ្មែរ និង ភាសាអង់គ្លេស មានអាយុ២២ឆ្នាំ ជាអ្នកខេត្តកណ្តាល និងសិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស។ បច្ចុប្បន្ន ពក ស្រីល័ក្ខ មានអាជីពជាតារាម៉ូឌែល។

ទន្ទឹមនឹងទទួលតំណែងជាតំណាងប្រទេស ពក ស្រីល័ក្ខ ធ្លាប់ចូលរួមក្នុងកម្មវិធី
Miss Grand Cambodia 2020, Miss Grand Cambodia 2021, Miss Universe Cambodia 2021, Miss Universe Cambodia 2022 ។

គួរបញ្ជាក់ផងដែរថានៅក្នុងថ្ងៃវគ្គផ្តាច់ព័្រត្រកម្មវិធី Miss Planet International នឹងប្រពឹ្រត្តទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ក្នុងប្រទេសកម្ពុជា ដោយមាន៦៨ ប្រទេសចូលរួម៕

ដោយ៖ ម៉ានី

Most Popular

To Top