បន្ទាប់ពីបានចំណាយពេលជាច្រើនម៉ោងក្នុងការពិភាក្សាគ្នារួចមករវាងក្លឹប Chelsea និង PSG កីឡាករម៉ារ៉ុក Ziyech បានហោះ ទៅដល់បារាំងរួចទៅហើយដើម្បីធ្វើការតេស្តសុខភាពប៉ុន្តែអ្វីៗបែរជាមិនបានដូចផែនការទៅវិញ។
ខណៈដែលកីឡាករបានចុះកុងត្រាផ្ទាល់ខ្លួនរួចទៅហើយនោះឯកសារដែលរៀបចំដោយ Chelea បែរជាមានបញ្ហាទៅវិញ ដោយ សារការបញ្ជុនឯកសារខុសដែលជាលទ្ធផលកីឡាកររូបនេះអាចនឹងមិនអាចបង្ហាញខ្លួនឲ្យ PSG តាមកាលកំណត់ បានឡើយ ឬមានន័យថានឹងបន្តលេងនៅអង់គ្លេសជាធម្មតា។
ទោះបីជាយ៉ាងណាក្តីគេបានដឹងថា PSG នឹងធ្វើការប្តឹងផ្តល់ទៅកាន់តុលាការបារាំងដើម្បីឲ្យដោះស្រាយបញ្ហានេះទាំងដែល PSG ធ្លាប់ជួបបញ្ហានេះកន្លងមកដែរជាមួយនឹង Malcomដែលស្ថានភាពដូចគ្នាកីឡាករ នឹងមិនអាចចូលរួមរហូតដល់ រដូវក្តៅក្រោយពីក្លឹប Inter Milan ឡើយ៕
ប្រែសម្រួល៖ស៊ុនលី