តូក្យូ៖យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា អ្នកគាំទ្រជប៉ុនរាប់ពាន់នាក់ កាលពីថ្ងៃអាទិត្យ បានជូនដំណើរសត្វខ្លាឃ្មុំផេនដាជាទីស្រឡាញ់ចំនួន ៤ ក្បាលដែលនឹងត្រូវត្រឡប់ទៅប្រទេសចិនវិញក្នុងសប្តាហ៍នេះ ដោយមានអ្នកទស្សនាខ្លះស្រក់ទឹកភ្នែក។
អ្នកទស្សនាបានសម្រុកទៅសួនសត្វ Ueno ទីក្រុងតូក្យូ បានផ្តិតយករូបភាពចុងក្រោយនៃ Xiang Xiang ជាកន្លែងទាក់ទាញ ដ៏ធំសម្រាប់ឧទ្យាន នេះចាប់តាំងពីនាងកើតកាលឆ្នាំ ២០១៧ និងទៅកាន់ឧទ្យានមួយនៅតំបន់ Wakayama ភាគខាងលិចសម្រាប់ខ្លាឃ្មុំផេន ដាបីផ្សេងទៀត។ នៅទីក្រុងតូក្យូ ការទស្សនាចុងក្រោយរបស់ Xiang Xiang ជាកូនខ្លាឃ្មុំផេនដាដំបូងរបស់សួន សត្វចាប់តាំងពីឆ្នាំ ១៩៨៨ ត្រូវបានកំណត់ត្រឹម ២៦០០នាក់បានឈ្នះសំបុត្រឆ្នោត ប៉ុន្តែអ្នកគាំទ្រមួយចំនួនមិនឈ្នះនៅតែមក។
លោក Mari Asai បានប្រាប់ Asahi Shimbun ប្រចាំថ្ងៃថា ខ្ញុំចង់ដកដង្ហើមខ្យល់ដូចគ្នាដូច Xiang Xiang ។ បុរសវ័យ ៤៨ ឆ្នាំរូបនេះបាននិយាយថា ទោះជាខ្ញុំមិនអាចឃើញនាងក៏ដោយ ចិត្តរបស់ខ្ញុំពោរពេញដោយអំណរដែលដឹងថានាងនៅទីនោះ ហើយអ្នកទស្សនាម្នាក់ទៀតបានប្រាប់សារព័ត៌មានក្នុងស្រុកដោយយំថា នាងចង់នៅជិតខ្លាឃ្មុំផេនដាអាយុ៥ឆ្នាំ។
នេះបើយោងតាមការរាយការណ៍ប្រចាំថ្ងៃរបស់ Tokyo Shimbun ដោយដកស្រង់សម្តីមន្ត្រីសួនសត្វថា អ្វីគ្រប់យ៉ាង អំពីនាង គឺគួរឱ្យស្រឡាញ់មិនថាគេងឬភ្ញាក់។ សួនសត្វ Ueno ទទួលការហៅទូរសព្ទ និងអ៊ីម៉ែលជារៀងរាល់ ថ្ងៃពីអ្នកគាំទ្រខ្លាឃ្មុំផេនដាសុំឲ្យវារក្សា Xiang Xiang ដំបូងឡើយ ខ្លាឃ្មុំផេនដាត្រូវ បានកំណត់ ថានឹងធ្វើដំណើរ ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២១ ប៉ុន្តែការចាកចេញរបស់វាត្រូវបានពន្យារពេលជាច្រើនដង ដោយសារការរឹតបន្តឹងការ ធ្វើដំណើរទាក់ទងនឹងជំងឺរាតត្បាត។
នៅ Wakayama អ្នកទស្សនាបានមកនិយាយលាដល់ Eimei បានក្លាយជាកូនខ្លាឃ្មុំផេនដាដែលចាស់ជាង គេបំផុតនៅលើ ពិភពលោកក្នុងឆ្នាំ ២០២០ នៅអាយុ ២៨ ឆ្នាំ ស្មើនឹងអាយុ ៨០ ឆ្នាំសម្រាប់មនុស្ស ក៏ដូចជាកូនស្រីភ្លោះរបស់លោក៕
ដោយ៖លី ភីលីព