ផ្សេងៗ

ម៉ាំមីនាងមច្ឆាតូចរបស់ជប៉ុន ដែលគ្រប់គិតថាជាត្រីមែនទែន នោះត្រូវបានបង្ហាញការពិត

បរទេស៖សាងសមម៉ាំមីរូបរាងជានាងមច្ឆាឬពាក់កណ្តាលមនុស្ស និងពាក់កណ្តាលជាសត្វត្រីដែលមានអាយុកាល ជាយូរមកហើយ នោះទីបំផុតត្រូវបានបង្ហាញការពិតហើយក្រោយការសិក្សា ស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រកាល ពីឆ្នាំទៅ។

ពលរដ្ឋក្នុងតំបន់មួយរបស់ប្រទេសជប៉ុនបាន ជឿជាក់ថាម៉ាំមីនាងមច្ឆានេះ មានអាយុកាលចន្លោះពី៣០០ ទៅ៤០០ឆ្នាំហើយ គឺជាវត្ថុសាកសិទ្ធតំណាងឲ្យជីវិតអមតៈ។

ទោះបីជាយ៉ាងណាក្តីកាលពីឆ្នាំទៅជប៉ុនបានចាប់ ផ្តើមធ្វើការសិក្សាជាមួយនឹងបច្ចេកវិទ្យា ទំនើបដោយមានការស្កេនរក អាយុពិតនិងអ្នកបង្កើតផងដោយទីបំផុតគេជឿជាក់ថាម៉ាំមីនេះ គឺគ្រាន់តែរូបស្មូនដែលត្រូវបានបង្កើតឡើងដោយជនមិន ស្គាល់អត្តសញ្ញាណកាលពីទសវត្សឆ្នាំ១៨០០ប៉ុណ្ណោះ។

គោលបំណងនៃការបង្កើតម៉ាំមីនេះ អាចជឿជាក់បានថាដោយសារតែ គេមិនចង់ឲ្យពលរដ្ឋក្នុងតំបន់នាំគ្នាហូបត្រីម្យ៉ាង ដែលមានរូបរាងស្រដៀងទៅ នឹងរូបរាងនាងមច្ឆានេះ។

ការសិក្សាដែលត្រូវបានធ្វើឡើងដោយក្រុមអ្នក វិទ្យាសាស្ត្រមកពីសកលវិទ្យាល័យ Kurashiki ដោយមានទាំង ការប្រើប្រាស់ បច្ចេកវិទ្យា CT scan ផងហើយបានបញ្ចាក់យ៉ាងច្បាស់ថាគឺជាគ្រាន់ តែជារូបស្មូនដែល បានផលិតឡើង ដោយ មនុស្សប៉ុណ្ណោះដោយការប្រើប្រាស់ក្រដាសបូកជាមួយ នឹងសាច់ក្រណាត់ខោអាវ និងក្រដាសកាតុង បញ្ចូលគ្នាប៉ុណ្ណោះ ប៉ុន្តែក៏មានមានអាយុកាលមិនតិចដែរតាំងតែពីឆ្នាំ១៨០០៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top