បរទេស៖មូលនិធិពលរដ្ឋនៃអង្គការ សហប្រជាជាតិឬហៅកាត់ថា UNFPA កាលពីថ្ងៃពុធបានធ្វើការប្រកាស បង្ហាអំពីរបាយកាណ៍ឆ្នាំ២០២៣ឬ State of World Population Report ដោយក្នុងនោះជឿជាក់ថាពលរដ្ឋឥណ្ឌា នឹងមានចំនួនកើនឡើងលើសពលរដ្ឋចិន ក្នុងពេលខាងមុខនេះ។
របាយការណ៍បានបញ្ជាក់ថាពលរដ្ឋឥណ្ឌា នឹងមានចំនួនកើនឡើងលើសពីពលរដ្ឋចិន ប្រមាណជា២,៩លាននាក់នៅក្នុងខែកក្កដាខាងមុខនេះ ដោយក្នុងនោះឥណ្ឌា នឹងកើនឡើងទៅដល់១,៤២៨៦លាននាក់ខណៈ ដែលចិននឹងមានចំនួនត្រឹមតែ១,៤២៥៧លាននាក់។
គួរឲ្យដឹងដែរថាចំនួនពលរដ្ឋឥណ្ឌា បានទទួលកំណើនតិចតួចកាលពីប៉ុន្មានទសវត្ស ចុងក្រោយនេះឬប្រមាណ ជា២៤,៧ភាគរយចន្លោះពីឆ្នាំ១៩៧១ដល់ឆ្នាំ១៩៨១និងប្រមាណ ត្រឹមតែ១៧,៧ភាគរយពីឆ្នាំ២០០១ដល់ឆ្នាំ២០១១។
ចិនដែលធ្លាប់មានឈ្មោះជាប្រទេស ដែលមានប្រជាជនច្រើនបំផុតលើពិភពលោកនោះ បានទទួលបទពិសោធនៃការធ្លាក់ចុះ ចំនួនពលរដ្ឋមិនធ្លាប់មានក្នុងរយៈពេល៦០ឆ្នាំចុងក្រោយ កាលពីឆ្នាំ២០២២កន្លងមក៕ប្រែសម្រួល៖ស៊ុនលី


