ផ្សេងៗ

សង្គ្រាមរុស្ស៊ី – អ៊ុយក្រែន ជំរុញឲ្យសហគ្រិនលោក Elon Musk ស្ថិតក្នុងឆាកភូមិសាស្ត្រនយោបាយ

អាមេរិក៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ អឹម អេស អិន បានប្រាប់ឲ្យដឹងថា លោកបានស្ងៀមស្ងាត់ចំពោះបញ្ហានេះ ប៉ុន្តែគ្មានការងឿងឆ្ងល់ទេថា សង្រ្គាមប្រទេសរុស្ស៊ី នៅប្រទេសអ៊ុយក្រែន ដែលបន្តអស់រយៈពេលជិត ១៦ ខែ គឺជាការគិតមមៃសម្រាប់លោក Elon Musk ។


ជម្លោះបានចាប់ផ្តើមដោយការលុកលុយអ៊ុយក្រែនដោយរុស្ស៊ីកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានជំរុញឲ្យសហគ្រិនមហាសេដ្ឋីរូបនេះ ស្ថិតក្នុងឆាកភូមិ សាស្ត្រនយោបាយ។ វាបានធ្វើឲ្យលោកក្លាយជានាយកប្រតិបត្តិពិភពលោក ឬជាអ្នកដឹកនាំពិភពលោកដែល ខ្សឹបខ្សៀវនៅត្រចៀករបស់អ្នកមានអំណាច។


លោក Musk ជំពាក់ភាពល្បីល្បាញ និងអំណាចនេះដល់ Starlink ដែលជាសេវាចូលប្រើអ៊ីនធើណេតតាមផ្កាយរណបបង្កើតឡើងដោយ SpaceX ។ លោកMusk បានបង្កើតក្រុមហ៊ុន SpaceX ជាក្រុមហ៊ុនអភិវឌ្ឍផ្កាយរណប និងរ៉ុក្កែត រួមទាំង Starship ដែលជារ៉ុក្កែតដ៏ធំបំផុតក្នុងពិភពលោក ត្រូវបានគេសន្មត់ថាអាចយកឈ្នះភពអង្គារ។


យោងតាមលោកខាងលិច បាននិយាយថា Starlink កំពុងដើរតួនាទីយ៉ាងម៉ឺងម៉ាត់នៅក្នុងសង្រ្គាមនេះបង្ហាញជាការប៉ះទង្គិចគ្នារវាងលទ្ធិប្រជាធិបតេយ្យ និងរបបផ្តាច់ការ។ ជំរុំទីមួយត្រូវបានតំណាងដោយអ៊ុយក្រែន និងអ្នកគាំទ្រតាមរយៈអង្គការណាតូ។


លោក Musk អ្នកការទូត៖ក្នុងទស្សនៈដូចគ្នា រុស្ស៊ីតំណាងឲ្យរបបផ្តាច់ការ ចំណែកអ៊ុយក្រែន និងអ្នកគាំទ្របាននិយាយថា ជ័យជម្នះរបស់វាមានន័យស្មើនឹង ការទទួលស្គាល់ជ័យជម្នះនៃស្វ័យភាពលើសេរីភាព។ លោក Musk បានជួយដោយផ្តល់ Starlink ដល់អ៊ុយក្រែន ធើ្វឲ្យសេវាកម្មនេះបានធ្វើឲ្យជនជាតិអ៊ុយក្រែនរក្សាទំនាក់ទំនងជាមួយពិភពលោក និងប្រាប់រឿងរ៉ាវរបស់ពួកគេ ខណៈកងកម្លាំងអ៊ុយក្រែនប្រើប្រាស់ វាសម្រាប់ការទំនាក់ទំនងដ៏រសើប។


Starlink ពិបាកនឹង Hack ដែលបង្កបញ្ហាដល់រុស្ស៊ី និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយសង្ឃឹមថា ការបំផ្លិចបំផ្លាញហេដ្ឋារចនា សម្ព័ន្ធទំនាក់ទំនងអ៊ុយក្រែន នឹងផ្តល់អត្ថប្រយោជន៍ដល់រុស្ស៊ី ក្នុងសង្គ្រាមទំនាក់ទំនង និងចារកម្ម៕

ដោយ៖លី ភីលីព

Most Popular

To Top