ផ្សេងៗ

ក្រុមអ្នកវិទ្យាសាស្ត្រ ៖ តំបន់អាកទិកអាចគ្មានទឹកកកមួយទសវត្សរ៍មុនជាងការគិត

ប៉ារីស ៖ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា គម្របទឹកកក នៃមហាសមុទ្រអាកទិកនឹងរលាយបាត់នៅរដូវក្តៅភ្លាមៗនៅទសវត្សរ៍ឆ្នាំ ២០៣០ និងមួយទសវត្សរ៍មុនការគិត ទោះបីជាមនុស្សជាតិទាញការបំពុលកាបូន ដែលជំរុញឲ្យមានការឡើងកម្ដៅផែនដីយ៉ាងណាក៏ដោយ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ពួកគេបានរាយការណ៍នៅលើ Nature Communications បានឲ្យដឹងថា សូម្បីតែការទប់ស្កាត់ការឡើងកម្ដៅផែនដីនៅត្រឹម ១.៥ អង្សាសេ ស្របតាមសន្ធិសញ្ញាអាកាសធាតុទីក្រុងប៉ារីស នឹងមិនរារាំងការពង្រីកដ៏ធំ នៃទឹកកកអណ្តែតទឹករបស់ប៉ូលខាងជើង ពីការរលាយបាត់ក្នុងខែកញ្ញានាពេលអនាគតនោះទេ ។

លោក Dirk Notz ជាសហអ្នកនិពន្ធនៅវិទ្យាស្ថានមហាសមុទ្រ នៃសាកលវិទ្យាល័យ Hamburg បានប្រាប់ AFP ថា វាយឺតពេលហើយក្នុងការនៅតែការពារទឹកកកនៅសមុទ្រអាកទិក នៅរដូវក្តៅជាទេសភាព និងជាជម្រក។

នេះនឹងក្លាយជាធាតុផ្សំដ៏សំខាន់ដំបូងបង្អស់ នៃប្រព័ន្ធអាកាសធាតុរបស់យើងដែលយើងបាត់បង់ ដោយសារតែការបំភាយឧស្ម័នផ្ទះកញ្ចក់របស់យើង។

ការថយចុះគម្របទឹកកកមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើអាកាសធាតុ មនុស្ស និងប្រព័ន្ធអេកូឡូស៊ី មិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែជាសកល។

លោក Seung-Ki Min ជាអ្នកដឹកនាំអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Pohang ក្នុងប្រទេសកូរ៉េខាងត្បូងបានប្រាប់ AFP ថា វាអាចពន្លឿនការឡើងកម្ដៅផែនដីដោយការរលាយ Permafrost ដែលផ្ទុកដោយឧស្ម័នផ្ទះកញ្ចក់ ហើយកម្រិតទឹកសមុទ្រកើនឡើងដោយការរលាយផ្ទាំងទឹកកក Greenland។

ផ្ទាំងទឹកកកដែលមានកម្រាស់រាប់គីឡូម៉ែត្ររបស់ Greenland មានទឹកកកគ្រប់គ្រាន់ដើម្បីលើកកម្ពស់មហាសមុទ្រ ៦ ម៉ែត្រ។

ផ្ទុយទៅវិញ ទឹកកកសមុទ្ររលាយមិនមានផលប៉ះពាល់អ្វីដល់កម្រិតទឹកសមុទ្រទេ ព្រោះទឹកកកបានស្ថិតនៅក្នុងទឹកសមុទ្ររួចហើយ ដូចជាដុំទឹកកកក្នុងកែវ៕ ដោយ៖លី ភីលីព

Most Popular

To Top