ផ្សេងៗ

កីឡាការិនីកាយសម្ព័ន្ធអាមេរិក Shawn Johnson នឹងមានកូនទី៣ជាមួយលោក Andrew East

រូបភាពពី៖​ AFP

អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា នាង Shawn Johnson នឹងក្លាយជាម្តាយដែលមានកូន៣របស់នាង បន្ទាប់ពីកីឡាការិនីកាយសម្ព័ន្ធអូឡាំពិកដែលចូលនិវត្តន៍អាយុ ៣១ ឆ្នាំកំពុងរំពឹងថា នឹងមានកូនទី៣របស់នាងជាមួយប្តីរបស់នាង ដែលជាអតីតកីឡាករបាល់ទាត់អាជីព Andrew East ។

អ្នកនាង Johnson បានចែករម្លែកព័ត៌មាននេះកាលពីថ្ងៃពុធនៅលើ Instagram រួមជាមួយនឹងរូបថតរបស់នាងទៅលេងកីឡាអូឡាំពិកដំបូងនៅទីក្រុងអាថែន ប្រទេសក្រិក។ នៅក្នុងរូបថតទី២ ម្តាយដែលកំពុងមានសង្ឃឹមបានបង្ហាញទារករបស់នាងក្នុងឈុតកីឡាសមនឹងទម្រង់ប្រកួត។

ការភ្ញាក់ផ្អើល @andrewdeast @thebabyeast” នាងបានដាក់ចំណងជើងលើការបង្ហោះ។
កីឡាការិនីកាយសម្ព័ន្ធអូឡាំពិក MyKayla Skinner ដែលកំពុងរំពឹងថា នឹងមានកូនដំបូងជាមួយ Jonas Harmer ស្ថិតក្នុងចំណោមអ្នកដែលបានអបអរសាទរ Johnson នៅក្នុងមតិយោបល់។

អ្នកនាង Skinner បានសរសេរថា មិនអាចរង់ចាំដើម្បីមានកូនជាមួយគ្នាទេ! សូមអបអរសាទរចំពោះទារកទី ៣។ អ្នកនាង Johnson និងលោក East ក៏បានចែករម្លែកព័ត៌មាននេះនៅលើ Channel YouTube របស់ពួកគេផងដែរ ដោយនិយាយថា វាជាផ្លូវដ៏វែងឆ្ងាយដើម្បីមានផ្ទៃពោះកូនទី៣ ។

ប្តីប្រពន្ធនេះបានរៀបការនៅឆ្នាំ ២០១៦ ហើយមានកូនពីរនាក់រួចហើយគឺកូនស្រី Drew Hazel អាយុ ៣ ឆ្នាំនិងកូនប្រុស Jett James អាយុ ២ ឆ្នាំ។ អ្នកនាងឆបានចែករម្លែករូបថត និងវីដេអូដែលបង្ហាញពីកូនរបស់នាង កាលពីថ្ងៃអាទិត្យពីការធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសក្រិក៕ ដោយ៖លីភីលីព

Most Popular

To Top