កប៉ាល់ Fremantle Highway ត្រូវបានឆេះនៅកណ្តាលសមុទ្រកាលពីចុងខែកក្កដាកន្លងទៅ ដោយការស៊ើបអង្កេតបឋម បង្ហាញថា អគ្គិភ័យនេះកើតឡើងដោយសារតែរថយន្តអគ្គិសនីមួយ ខណៈកប៉ាល់នេះបានដឹករថយន្តចំនួន ៣៨០០គ្រឿង ក្នុងនោះ ៥០០គ្រឿងជារថយន្តអគ្គិសនី។
រថយន្តដែលផ្ទុកនៅលើកប៉ាល់នេះ គឺសុទ្ធតែជារថយន្តប្រណីតដូចជា Rolls-Royce, BMW, Mercedes-Benz និង Volkswagen ជាដើម។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅចម្ងាយ ២៧គីឡូម៉ែត្រពីកោះ Ameland ប្រទេសហូរឡង់។ យ៉ាងណាក៏ដោយ កប៉ាល់នេះមិនបានឆេះអស់ទាំងស្រុងឡើយ ហើយក៏មានរថយន្តជាច្រើនរយគ្រឿង ត្រូវបានសង្គ្រោះទាន់ពេលផងដែរ។ មនុស្សម្នាក់ត្រូវបានស្លាប់ក្នុងហេតុការណ៍នេះ ហើយក្រៅពីនោះ គឺបានលោតចូលទៅក្នុងសមុទ្រ។

ក្រុមហ៊ុន BMW និង Mercedes-Benz បានបញ្ជាក់ថា រថយន្តរបស់ពួកគេរាប់រយគ្រឿង ត្រូវបានឆាបឆេះអស់។ ដោយឡែក Rolls-Royce មិនបានបង្ហាញពីទំហំខូចខាតរថយន្តរបស់ខ្លួនឡើយ គ្រាន់តែលើកឡើងថា ពួកគេកំពុងទាក់ទងទៅអតិថិជនដែលរងផលប៉ះពាល់៕

ប្រភព៖sabay
