ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា អ្នកវិទ្យាសាស្ត្របានរកឃើញភស្តុតាងនៃប៉ារ៉ាស៊ីតបុរាណត្រូវបានរក្សាទុកនៅក្នុងលាមករបស់សត្វមំសាសីក្នុងទឹកកាលពីជាង ២០០ លានឆ្នាំមុននៅប្រទេសថៃ គឺជាប្រភេទសត្វល្មូនមានរូបរៀងដូចក្រពើ។
សត្វមំសាសីបុរាណត្រូវគេជឿថា ជាប្រភេទសត្វល្មូនមានរូបរៀងដូចក្រពើដែលផុតពូជត្រូវបានគេហៅថា សត្វphytosaur ត្រូវបានឆ្លងមេរោគ Nematodes និងពពួកប៉ារ៉ាស៊ីតជាច្រើនទៀត។ចំណែកនេះបើយោងតាមអ្នកស្រាវជ្រាវថា ប៉ារ៉ាស៊ីតជាផ្នែកទូទៅ និងសំខាន់នៃប្រព័ន្ធអេកូឡូស៊ី ប៉ារ៉ាស៊ីតបុរាណពិបាកសិក្សាណាស់ ព្រោះវាច្រើនតែរស់នៅលើជាលិការទន់ៗរបស់ពួកវា ដែលកម្ររក្សាទុកជាហ្វូស៊ីល ។
ទោះយ៉ាងណាក៏ដោយ វាអាចរកឃើញដាន នៃប៉ារ៉ាស៊ីតនៅក្នុងលាមកហ្វូស៊ីល ឬកូប្រូលីត។ ការសិក្សានេះត្រូវបានចេញផ្សាយកាលពីថ្ងៃពុធលើទិនានុប្បវត្តិ PLOS ONE អ្នកស្រាវជ្រាវពិពណ៌នាអំពីភស្តុតាង នៃប៉ារ៉ាស៊ីតនៅ Late Triassic coprolite ពីការបង្កើត Huai Hin Lat នៃប្រទេសថៃ មានអាយុកាលជាង ២០០ លានឆ្នាំ។
ដឹកនាំដោយលោក Thanit Nonsrirach នៃសាកលវិទ្យាល័យ Mahasarakham ក្នុងប្រទេសថៃ សមាជិកក្រុមបានសិក្សាពីកូប្រូលីតមានរាងជាស៊ីឡាំង និងមានប្រវែងជាង ៧ សង់ទីម៉ែត្រ។ ការវិភាគមីក្រូទស្សន៍នៃផ្នែកស្តើងនៃកូប្រូលីតបានរកឃើញរចនាសម្ព័ន្ធសរីរាង្គចំនួន ៦ជុំមានប្រវែងពី ៥០ ទៅ ១៥០ មីក្រូម៉ែត្រ៕ដោយ៖លី ភីលីព