នាយក្រូច ទើបបាត់បង់ក្មួយស្រីជាទីស្រឡាញ់កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ ដំណឹងនេះ ត្រូវបានលោកប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុក ហើយអ្នកគាំទ្រលោករាប់ពាន់នាក់បានសម្ដែងការសោកស្ដាយ និងចូលរួមរំលែកនូវមរណៈទុក្ខនេះ។

នាយក្រូច និយាយថា ក្មួយស្រី ខុន ធីតា បានលាអ្នកទាំងអស់គ្នាគ្មានថ្ងៃវិលត្រឡប់ ហើយលោកក៏ឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់ក្មួយស្រីសូមទៅឲ្យបានដល់ឋានទីស្ងប់សុខ ដោយកុំបារម្ភពីម៉ាក់-ប៉ារបស់ក្មួយឡើយ។


តាមរយៈបណ្ដាញសង្គមដដែលនេះ នាយក្រូច ក៏បានបញ្ជាក់ថា ក្មួយស្រីរបស់លោក បានស្លាប់ដោយសារជំងឺរលាកតម្រងនោម។ ចំពោះអាការ ឬសកម្មភាពដែលក្មួយស្រីបានធ្វើមុនពេលកើតជំងឺនេះ មិនទាន់ត្រូវបានលោកទម្លាយចេញនៅឡើយទេ។
សពក្មួយស្រី ខុន ធីតា ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ ទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ មិនទាន់បានទៅចូលរួមរំលែកទុកដោយផ្ទាល់ មានមិត្ដសិល្បៈ និងអ្នកគាំទ្រ បានបង្ហាញនូវទឹកចិត្ដអាណិតអាសូចំពោះសព និងគ្រួសារ នៃសព យ៉ាងក្រៀមក្រំ៕
ប្រភព៖sabay
