តាំងពីកកើតមក មនុស្សតែងតែត្រាច់ចរស្ទើរតែគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោក ហើយតែមានកន្លែងមួយចំនួនដែលមនុស្សមិនទាន់ទៅដល់។ រហូតដល់ឆ្នាំ ១៨៤០ មាននាវាអាមេរិកដឹកនាំដោយលោក Charles Wilkes បានរកឃើញនូវទ្វីបមួយថ្មីទៀតដែលមានលក្ខណៈជាទឹកកក។ ទ្វីបនោះមានឈ្មោះថា ទ្វីបអង់តាកទិច។
លោកបានចេញដំណើរពីសហរដ្ឋអាមេរិកនៅឆ្នាំ ១៨៣៨ ដោយចុះតាមមហាសមុទ្រប៉ាស៊ីហ្វិកឆ្ពោះទៅអាមេរិកខាងត្បូង ឆ្លងកាត់កោះ Polynesia ហើយបន្តទៅដែនដីអូស្ត្រាលី។
នាវារបស់លោកបានធ្វើដំណើរទៅភាគត្បូងទីក្រុងស៊ីដនី អូស្ត្រាលី។ ពេលនោះលោក Wilkes ក៏បានសង្កេតឃើញជញ្ជាំងទឹកកកនៅជ្រោយសមុទ្រ និងតាមភ្នំនៃទ្វីបដែលមិនធ្លាប់ស្គាល់ពីមុនមក។ បេសកកម្មនាវានេះ ធ្វើដំណើរបានចម្ងាយ ២,៤១៤គីឡូម៉ែត្រ តាមបណ្ដោយឆ្នេរសមុទ្រនៃទ្វីបថ្មីនោះ។
ទីកន្លែងនោះ មានទីតាំងស្ថិតភាគពាយព្យនៃទ្វីបអង់តាកទិច ដែលសព្វថ្ងៃនេះមានឈ្មោះថា Wilkes’ Land ដែលដាក់ឈ្មោះតាមលោក Charles Wilke ដែលបានរកឃើញទ្វីបទឹកកកនេះដំបូងបង្អស់ ដោយលោកបានរកឃើញនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៨៤០៕
ប្រភព៖sabbay