ផ្សេងៗ

លោក កែ ប៊ុនខៀង៖ វគ្គនេះមានគោលបំណងជំរុញ និងបំផុសឲ្យគ្រូបង្គោលហាត់ប្រាណ និងលង កីឡាដើម្បីសុខភាព និងធ្វើតេស្តិ៍កាយសម្បទាប្រជាជន

ដោយ៖លី ភីលីព

ភ្នំពេញ៖ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ែន វុទ្ធី អនុប្រធានទទួលបន្ទុករួម នាយកដ្ឋានអប់រំកាយ និងកីឡា ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលហាត់ប្រាណនិងលេងកីឡាដើម្បីសុខភាព និងធ្វើតេស្តិ៍កាយសម្បទាប្រជាជននៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

លោក កែ ប៊ុនខៀង បានមានប្រសាសន៍ថា ក្រោយពីបាន ឆ្លងកាត់នៅវគ្គបណ្តុះបណ្តាលគ្រូបង្គោលរួចមកអាចសន្និដ្ឋាន និងឆ្លុះបញ្ចាំងឲ្យឃើញថា គ្រូបង្គោលហាត់ប្រាណពិតជាបាន ខិតខំប្រឹង ប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីក្រេបជញ្ជក់យកចំណេះដឹងក្នុងវគ្គបណ្តុះបណ្តាលនេះ និងជាទុនមួយសម្រាប់យកទៅបើ វគ្គបណ្តុះបណ្តាលបន្តដល់មន្ត្រីជំនាញ ក៏ដូចជាសម្រាប់បណ្តុះបណ្តាលដល់សិក្ខាកាមថ្នាក់ក្រោមជាតិ តាមបណ្តាខេត្ត ក្រុង ស្រុក ខណ្ឌ និងមហាជន ក្នុងមូលដ្ឋានរបស់ខ្លួន។ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺប្រជាជនម្នាក់ចេះលេងកីឡាមួយប្រភេទ យ៉ាង តិចប្រចាំជីវិត។

លោកបន្តថា វគ្គនេះមានគោលបំណងជំរុញ និងបំផុសឲ្យគ្រូបង្គោលហាត់ប្រាណ និងលង កីឡាដើម្បីសុខភាព និងធ្វើតេស្តិ៍កាយសម្បទាប្រជាជនចលនាប្រជាជនម្នាក់បន្តឲ្យប្រជាជនលេងកីឡាមួយប្រភេទប្រចាំជីវិត ការគ្រប់គ្រង ទិន្នន័យ ប្រជាជនហាត់ប្រាណ និងលេងកីឡា និងការធ្វើតេស្តកាយសម្បទារបស់ប្រជាជន ដើម្បីផ្សព្វផ្សាយបំផុសដល់សហគមរាជធានី ខេត្តឲ្យយល់ដឹងពីសារប្រយោជន៍ និងចូលរួមហាត់ប្រាណនិងលេងកីឡាដើម្បីសុខភាពស្រប តាមផែនការ៥ឆ្នាំរបស់អាស៊ាន។

លោក កែ ប៊ុនខៀង បានបន្ថែមទៀតថា យើងដឹងហើយថា ដើម្បីឲ្យសុខភាពកាយ និងសុខភាពផ្លូវចិត្តបានល្អ គឺទាមទារឲ្យមាន ការធ្វើចលនារាងកាយ ធ្វើលំហាត់ប្រាណ និងទទួលរបបអាហារូបត្ថម្ភបានល្អ ជាហេតុធ្វើឱ្យទទួលបានសុខភាពល្អ។ ដូចនេះការបែង ចែកពេលវេលារវាងការគាំពារសុខភាពឱ្យបានល្អ និងគួរយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃ។ មានសុខភាពល្អ គឺមានអ្វីៗទាំងអស់ គ្មានសុខភាពល្អ គឺគ្មានអ្វីៗទាំងអស់។

លោក ប៉ែន វុទ្ធី អនុប្រធានទទួលបន្ទុករួម នាយកដ្ឋានអប់រំកាយ និងកីឡាបានជម្រាបជូនថា ដោយអនុវត្តផែនការប្រតិបត្តិ ប្រចាំឆ្នាំ២០២៣របស់នាយកដ្ឋានអប់រំកាយ និងកីឡា និងដោយបានការអនុញ្ញាតគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋាន អប់រំកាយ និងកីឡាបានរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព និងធ្វើតេស្តិ៍កាយ សម្បទា ប្រជាជន ត្រូវបានបញ្ចប់។

ក្នុងវគ្គនេះមានសិក្ខាកាមចូលរួមសរុប៣៣នាក់ ស្រី០៨នាក់ មកពីរាជធានី ខេត្ត និងក្លិបហាត់ប្រាណ មហាជន រាជធានីភ្នំពេញ ដោយវគ្គនេះផ្តោតសំខាន់ទាំងផ្នែកទ្រឹស្ដីធ្វើនៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា និងការអនុវត្តធ្វើនៅ សាលា កាយសម្បទាអន្តរជាតិកម្ពុជា (CIFA)។ ឆ្លងតាមវគ្គសិក្សានេះ សិក្ខាកាមសុទ្ធតែគ្រូ អប់រំកាយ និងកីឡា និងការវាយតម្លៃជាលទ្ធផល យើងទទួលបាន លទ្ធផលល្អ៧៥% លទ្ធផលមធ្យម២៥% លទ្ធផល ខ្សោយ៥%៕ ដោយ៖លី ភីលីព

Most Popular

To Top