ខាងក្រោមនេះ ជាចំនួនប្រទេសតាមទ្វីបនីមួយៗលើពិភពលោក៖
១. ទ្វីបអាហ្វ្រិក៖ ទ្វីបដែលមានទំហំជាង ៣០លានគីឡូម៉ែត្រក្រឡានេះ ជាជម្រកនៃប្រទេសតូចធំ ចំនួន ៥៤។

២. ទ្វីបអឺរ៉ុប៖ ទ្វីបនេះមានទំហំតែជាង ១០លានគីឡូម៉ែត្រក្រឡាទេ តែជាទីតាំងរបស់ប្រទេសចំនួន ៤៧ឯណោះ។

៣. ទ្វីបអាស៊ី៖ ទ្វីបនេះមានទំហំជាង ៤៤លានគីឡូម៉ែត្រក្រឡា និងមានប្រទេសចំនួន ៤៤ ដោយបែងចែកជាតំបន់ភូមិសាស្ត្រជាច្រើនដូចជា តំបន់អាស៊ីបូព៌ា, អាស៊ីខាងត្បូង, អាស៊ីអាគ្នេយ៍ និង តំបន់មជ្ឈិមបូព៌ា។

៤. ទ្វីបអាមេរិកខាងជើង៖ ទ្វីបនេះមានទំហំជាង ២៤លានគីឡូម៉ែត្រក្រឡា និងជាទីតាំងរបស់ប្រទេសចំនួន ២៣ ដោយមានប្រទេស ៣ធំៗគឺ ប្រទេសកាណាដា, សហរដ្ឋអាមេរិក និង ប្រទេសម៉ិកស៊ីកូ។

៥. ទ្វីបអូសេអានី៖ ទ្វីបនេះមានទំហំប្រមាណជាជាង ៩លានគីឡូម៉ែត្រក្រឡា និងមានប្រទេសចំនួន ១៤ប្រទេស ដោយក្នុងនោះប្រទេសធំៗ ដែលគេស្គាល់ច្រើនគឺ ប្រទេសអូស្ត្រាលី និង ប្រទេសនូវែលហ្សេឡង់។

៦. ទ្វីបអាមេរិកខាងត្បូង៖ មានទំហំជាង ១៧លានគីឡូម៉ែត្រក្រឡា និងមានប្រទេសចំនួន ១២ ដែលភាគច្រើននិយាយភាសាអេស្ប៉ាញ។

៧. ទ្វីបអង់តាកទិច៖ ទ្វីបនេះធ្លាប់កាន់កាប់ដោយមហាអំណាចមួយចំនួន កាលពីអតីតកាល តែចាប់ពីឆ្នាំ ១៩៥៩មកទ្វីបត្រូវបានហាមឃាត់មិនឲ្យមានការកាន់កាប់ពីប្រទេសណាមួយឡើយ៕
ប្រភព៖sabay
