ផ្សេងៗ

ក្មេងអាយុ ៩ ឆ្នាំសុំទោសបុគ្គលិក ត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីមានការបៀតបៀនផ្លូវភេទលើ មិត្តរួមថ្នាក់បង្កការភ្ញាក់ផ្អើលលើអ៊ីនធើណេត

រូបភាពពី៖​ IC

ចិន៖ នេះបើតាមអាជ្ញាធរមូលដ្ឋានបាននិយាយកាលពីថ្ងៃអង្គារថា សិស្សសាលាបឋមសិក្សា ២ នាក់នៅ Datong ខេត្ត Shanxi ដែលបានបៀតបៀន និងវាយដំលើរូបរាងកាយមិត្តរួមថ្នាក់ត្រូវបានបញ្ជាឲ្យទទួលការប្រឹក្សាផ្លូវចិត្ត និងកែអាកប្បកិរិយា ហើយអ្នកគ្រប់គ្រង និងគ្រូបង្រៀនជាច្រើននាក់នៅសាលាត្រូវបានបណ្តេញចេញ បន្ទាប់ពីសកម្មភាពដ៏អាក្រក់របស់ពួកគេបានផ្ទុះឡើងលើអ៊ីនធើណេតយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី ។

សារព័ត៌មាន Xinhuanghe បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ឪពុកម្នាក់បានរកឃើញថា កូនប្រុសអាយុ ១០ ឆ្នាំរបស់លោកនៅសាលា Dacheng Bilingual School ត្រូវបានរំលោភដោយសិស្ស២នាក់ផ្សេងទៀតដែលមានអាយុ ៩ ឆ្នាំប្រហែល ២ ឆ្នាំ។ ឪពុកបាននិយាយថា កូនខ្ញុំនិយាយថា គេវាយគាត់ជាញឹកញាប់ ហើយបង្ខំគាត់ឲ្យលិទ្ធប្រដាប់ភេទ និងរន្ធគូថ។ ពួកគេថែមទាំងប្រើប្រដាប់ភេទរំលោភកូនប្រុសខ្ញុំ។

ក្នុងអំឡុងពេលចរចាជាមួយសិស្សទាំង ២ នាក់ ឪពុកម្តាយ និងអ្នកគ្រប់គ្រងសាលានៅដើមខែនេះ ឪពុកបាននិយាយថា ជនល្មើសវ័យក្មេងទាំង ២ នាក់បានសារភាពថា បានរំលោភបំពាន និងសរសេរសុំទោស ប៉ុន្តែការស្នើសុំរបស់ឪពុកឲ្យមានការគ្រប់គ្រងសាលា ហើយឪពុកម្តាយចេញមុខសុំទោសជាសាធារណៈគឺមិនបានផលទេ។

ឧប្បត្តិហេតុនេះបានធ្វើឲ្យមានការរំជើបរំជួលនៅលើបណ្តាញអ៊ីនធឺណេត ខណៈអ្នកនិយមលេងអ៊ីនធើណេតបាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលជាមួយនឹងការសម្លុតដ៏គួរឲ្យរន្ធត់នៅក្នុងបរិវេណសាលា។ វាក៏បានជំរុញឲ្យមានការពិភាក្សាលើការពង្រឹងការបង្ក្រាបលើការសម្លុតក្នុងបរិវេណសាលា និងការបង្កើនសេវាសុខភាពផ្លូវចិត្តសម្រាប់អនីតិជន។

ការិយាល័យអប់រំនៃទីក្រុង Datong បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមការងារចម្រុះរួមមានការអប់រំ សន្តិសុខសាធារណៈ ការត្រួតពិនិត្យ និងអាជ្ញាធរតុលាការបានចាប់ផ្តើមស៊ើបអង្កេតករណីនេះ។កាលពីថ្ងៃអង្គារ ក្រុមការងារបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា សិស្ស២នាក់ដែលបានប្រព្រឹត្តការសម្លុតនោះ ត្រូវបានផ្តល់ការព្រមាន និងបញ្ជាឲ្យទទួលការប្រឹក្សាផ្លូវចិត្ត និងការកែអាកប្បកិរិយា។ អាណាព្យាបាលរបស់ពួកគេក៏ត្រូវបានគេស្តីបន្ទោស និងបញ្ជាឲ្យទទួលការបណ្តុះបណ្តាលលើការអប់រំគ្រួសារ៕ ដោយ៖លី ភីលីព

Most Popular

To Top