គណនី TikTok ក្លែងក្លាយ ដែលលេងសើចនឹងរូបកីឡាករបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានគេ Ban រួចហើយ ខណៈអ្នកគាំទ្រសម្រុក Follow លើ TikTok នាពេលកន្លងមក។

កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ គឺជាអត្តពលិកលេចធ្លោបំផុតមួយនៅក្នុងពិភពលោក ដែលបច្ចុប្បន្នកំពុងលេងឱ្យ Al Nassr នៅលីកកំពូលអារ៉ាប់ប៊ីសាអូឌីត។ ដោយបានឈ្នះកិត្តិយសជាច្រើន និងពង្រឹងខ្លួនគេ ជាខ្សែប្រយុទ្ធដ៏ល្អបំផុតមួយរូបក្នុងពិភពលោក ហើយល្បីទូទាំងពិភពលោក និងមានអ្នក Follow រាប់លាននាក់នៅលើ Instagram។ ។ ឥឡូវនេះ កីឡាកររូបនេះ ហាក់បីដូចជាកំពុងធ្វើឱ្យមានការផ្ទុះចាប់អារម្មណ៍ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok។ ទោះយ៉ាងណាក៏ដោយ តាមពិត អាខោន TikTok នោះមិនមែនជារបស់ Ronaldo ទេ។

នៅក្នុងខែកញ្ញា ឆ្នាំ 2023 គណនី TikTok ក្លែងក្លាយនេះ ត្រូវបានបង្កើតឡើងដោយក្លែងបន្លំថាជាអាខោនផ្លូវការរបស់ Ronaldo ហើយក្រោយមក ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ អាខោននេះ ទទួលបានអ្នក Follow រាប់លាននាក់ ជាមួយនឹងវីដេអូដែលមានអ្នកទស្សនា មិនតិច K នោះទេក្នុងវីដេអូនីមួយៗ។
រឿងក្លែងបន្លំអាខោនបណ្តាញសង្គមនេះបានកើតឡើងចំពោះតារាល្បី ៗ និងអ្នកមានឥទ្ធិពលផ្សេងទៀតកាលពីពេលកន្លងទៅដូចគ្នា។ Ronaldo មិនទាន់ធ្វើអត្ថាធិប្បាយលើបញ្ហានេះនៅឡើយទេ ប៉ុន្តែអ្នកគាំទ្រមួយចំនួនជឿជាក់ថា គណនីនោះមិនមែនជារបស់រូបលោកនោះទេ។ អ្នកបញ្ចេញមតិបានចង្អុលបង្ហាញថាវាគឺជានរណាម្នាក់ដែលក្លែងបន្លំ ដោយសារតែការប្រើអក្សរ ដូចជា #fyp និង #viral ខណៈដែលមានអ្នកផ្សេងទៀតសង្ស័យថា អាខោន TikTok នេះអាចជាអាខោន ដែលគ្រប់គ្រងដោយក្រុមការងាររបស់ Ronaldo ផ្ទាល់៕

ប្រភព៖sabay
