សត្វនាគ ត្រូវបានគេស្គាល់ថាជាសត្វមានអំណាច និងមហិទ្ធិឫទ្ធិមួយប្រភេទ ដែលមាននៅក្នុងរឿងនិទាន និងរឿងព្រេងជុំវិញពិភពលោកមិនថាអឺរ៉ុប ឬ អាស៊ីយើងទេ។ នៅក្នុងពេលបច្ចុប្បន្ននេះ មានតែប្រទេស និងដែនដីចំនួន ៣ទេ ដែលមានរូបសត្វនាគនៅលើទង់ជាតិរបស់គេ។
ប្រទេស និងដែនដីទាំង ៣នោះគឺ៖
- ប៊ូតង់៖ សត្វនាគនៅលើទង់ជាតិប្រទេសនេះមានន័យថា ឆន្ទៈប្រជាជនប៊ូតង់ក្នុងការពារប្រទេសរបស់គេពីភាពឈ្លានពានពីបរទេស។

- វេល៖ ដែនដីមួយនៃចក្រភពអង់គ្លេសក៏មានរូបនាគនៅលើទង់ជាតិរបស់ខ្លួនដែរ។រូបនាគពណ៌ក្រហមនេះ ជានិមិត្តសញ្ញារាជានិយមអង់គ្លេសតាំងពីជំនាន់រ៉ូម-អង់គ្លេសមកម្ល៉េះ លុះក្រោយៗមករូបនាគនេះជានិមិត្តរូបនៃកងទ័ពរបស់ស្ដេចអង់គ្លេស។

- ម៉ាល់តា៖ ប្រទេសតូចមួយនៅអឺរ៉ុបក៏មានរូបនាគលើទង់ជាតិខ្លួនដែរ។ បើយើងមើលជិតទៅ យើងនឹងឃើញបុរសជិះសេះ កំពុងតែប្រវាយប្រតប់ជាមួយនាគ។ បុរសនោះជា សន្តបុគ្គល (មនុស្សចិត្តបរិសុទ្ធ – ពាក្យអង់គ្លេស Saint) George ដែលគេជឿថាធ្វើឲ្យសាសនាគ្រិស្តរស់ឡើងវិញ។ ចំណែកឯម៉ាល់តាវិញ ត្រូវបានទទួលបាននិមិត្តសញ្ញានេះ ក្រោយសង្គ្រាមលោកលើកទី២ ដោយសារតែដែនកោះនេះដើរតួនាទីយ៉ាងសំខាន់សម្រាប់ពួកសម្ព័ន្ធមិត្ត (អាមេរិក, អង់គ្លេស, សូវៀត) យកឈ្នះពួក Nazi អាល្លឺម៉ង់៕


ប្រភព៖sabay
