Rockstar នឹងចេញផ្សាយឈុតខ្លីៗសម្រាប់ការដំឡើង បន្ទាប់ស៊េរី Grand Theft Auto មានប្រជាប្រិយភាពយ៉ាងខ្លាំងកាលខែធ្នូ ដែលជាក្រុមហ៊ុនលេងហ្គេមយក្សបានបញ្ជាក់កាលពីថ្ងៃពុធ ត្រូវបានគេរំពឹងថា ជាផលិតផលកម្សាន្តមានតម្លៃថ្លៃបំផុត និងលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្ររកចំណូលបានជិត ៨ ពាន់លានដុល្លារ យោងតាមការចេញផ្សាយពីគេហទំព័រ RT។
ប្រធាន Rockstar លោក Sam Houser បាននិយាយនៅសេចក្តីថ្លែងការណ៍មួយបានបង្ហោះលើបណ្តាញសង្គមថា យើងពិតជារំភើបណាស់ក្នុងការប្រាប់អ្នកថានៅដើមខែធ្នូ យើងនឹងចេញ Trailer ដំបូងសម្រាប់ Grand Theft Auto បន្ទាប់ ។ យើងទន្ទឹងរង់ចាំរយៈពេលជាច្រើនឆ្នាំទៀតនៃការចែករម្លែកបទពិសោធន៍ទាំងនេះជាមួយអ្នក និងលោកបានបន្ថែមពីការចេញផ្សាយឈុតខ្លីស្របនឹងខួបលើកទី ២៥ របស់ក្រុមហ៊ុន។
កាលបរិច្ឆេទចេញផ្សាយសម្រាប់ ‘Grand Theft Auto IV’ ត្រូវបានគេរំពឹងថានឹងត្រូវបានបញ្ជាក់នាខែធ្នូ ប្រហែល ២០ ខែបន្ទាប់ពី Rockstar បានបង្ហាញជាផ្លូវការថា វាកំពុងធ្វើការលើវគ្គចុងក្រោយនៃស៊េរីដ៏ពេញនិយមរបស់វា។ អ្នករិះគន់នៃយីហោ GTA បានលើកឡើងជាញឹកញាប់ថា វាជាអំពើហឹង្សាលើកតម្កើង រួមទាំងបេសកកម្មក្នុងហ្គេមទី ៥ ដែលអ្នកលេងត្រូវបានបង្ខំឲ្យធ្វើទារុណកម្មតួអង្គមួយដើម្បីទទួលបានព័ត៌មាន។
ហ្គេមទី៥ ក្នុង franchise បានចេញផ្សាយកាលពីមួយទសវត្សរ៍មុន លក់បានជាង ១៨៥ លានច្បាប់នៅទូទាំងពិភពលោក ហើយបានក្លាយទៅជាហ្គេមលក់ដាច់បំផុតរបស់ពិភពលោកយ៉ាងឆាប់រហ័ស ដោយទទួលបានទឹកប្រាក់ប្រមាណ ៨០០ លានដុល្លារក្នុងរយៈពេល ២៤ ម៉ោងដំបូងរបស់វា។
Rockstar និងក្រុមហ៊ុនមេរបស់ខ្លួន Take-Two បានរាយការណ៍ពីប្រាក់ចំណូលច្រើនជាង ៧.៧ ពាន់លានដុល្លារពី Grand Theft Auto Five ចាប់តាំងពីពេលនោះមក ដែលធ្វើឲ្យវារហូតមកដល់ពេលនេះជាផលិតផលកម្សាន្តលក់ដាច់បំផុតគ្រប់ពេល។
ការរំពឹងទុកបានណែនាំថា ហ្គេមនេះនឹងត្រូវចេញផ្សាយមុនដំណាច់ឆ្នាំ ២០២៤ បន្ទាប់ពី Take-Two បានប្រកាសប្រាក់ចំណូលបានព្យាករណ៍ចំនួន ៨ ពាន់លានដុល្លារតាមរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ឆ្នាំក្រោយ បង្ហាញថា ប្រាក់ចំណូលដែលរំពឹងទុករបស់វាពី GTA6 នឹងតឿសូម្បីតែការលើកឡើងពីមុននៅក្នុងស៊េរីក៏ដោយ៕ ដោយ៖លី ភីលីព