កម្មវិធី Grammy ឆ្នាំ ២០២៤ បានបញ្ចប់ទៅប្រកបដោយក្ដីរីករាយ និងរកឃើញម្ចាស់ពានរង្វាន់ជាច្រើននាក់ ដែលបានសាងស្នាដៃស្វិតស្វាញក្នុងពិភពតន្ត្រី។ ពេលវេលាដែលពោរពេញទៅដោយសំឡេងស្រែកហ៊ោរ សើចក្អាកក្អាយ ទឹកភ្នែក ការភ្ញាក់ផ្អើល បានកើតឡើងផ្ទួនៗក្នុងអំឡុងកម្មវិធីប្រគល់រង្វាន់កាលពីថ្ងៃអាទិត្យកន្លងទៅ។
ដូច្នេះជាការសរុប ខាងក្រោមនេះគឺជាបណ្ដុំពេលវេលាសំខាន់ៗ និងមានន័យជាការចងចាំជាប្រវត្តិសាស្ត្ររបស់កម្មវិធី GRAMMY ឆ្នាំ ២០២៤៖
១. Taylor Swift ឈ្នះពានធំ ហើយប្រកាសចេញអាល់ប៊ុមថ្មី
ពេលវេលារបស់ Taylor Swift ក្នុងកម្មវិធី Grammy ឆ្នាំ ២០២៤ បានបង្ហាញនូវការចងចាំដែលមិនអាចបំភ្លេចបាន ខណៈដែលតារារូបនេះ អាចធ្វើបាន មិនត្រឹមតែបង្កើតប្រវត្តិសាស្ត្រអស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលមួយផងដែរ។ សម្រាប់ពានរង្វាន់ Grammy ឆ្នាំនេះ Taylor ត្រូវបានតែងតាំង និងឈ្នះដល់ទៅ ២ ពានរង្វាន់ធំៗ រួមមាន៖
- Album of The Yearតាមរយៈអាល់ប៊ុម Midnights (ឈ្នះ ជាលើកទី ៤)
- Best Pop Vocal Album តាមរយៈអាល់ប៊ុម Midnights
២. Miley Cyrus ឈ្នះពានរង្វាន់ Grammy និងកំណត់ត្រាប្រចាំឆ្នាំជាលើកដំបូង
Miley Cyrus បានយកឈ្នះរង្វាន់ដ៏អស្ចារ្យបំផុត ដែលជាកំណត់ត្រាប្រចាំឆ្នាំនៅឯកម្មវិធី Grammy ឆ្នាំ ២០២៤ សម្រាប់បទ “Flowers”។
៣. Jay-Z និយាយថា Grammy សម្រាប់ការខាតបង់អាល់ប៊ុមប្រចាំឆ្នាំរបស់ Beyoncé
Jay-Z ដែលបាននាំកូនស្រី Blue Ivy ឡើងលើឆាកនៅពេលទទួលយកពានរង្វាន់ Dr. Dre Global Impact Award បានលើកឡើងថា Beyoncé ឈ្នះពាន Grammy រាប់សិបដងច្រើនជាងអ្នកណាទាំងអស់ ប៉ុន្តែមិនដែលឈ្នះពានរង្វាន់កំពូលណាមួយទេ។
៤. Celine Dion ធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលនៅពេលបង្ហាញវត្តមានក្នុងកម្មវិធី Grammy
Celine Dion បានបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលនៅឯកម្មវិធី Grammy ឆ្នាំនេះ ដើម្បីប្រកាសឈ្មោះអ្នកឈ្នះអាល់ប៊ុមប្រចាំឆ្នាំ។ វត្តមានពេលនេះ ធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង លាយឡំនឹងក្ដីរំភើប ដោយសារតារាស្រីរូបនេះ បានឃ្លាតឆ្ងាយពីវិស័យនេះរាប់ឆ្នាំទៅហើយ ខណៈត្រូវធ្វើរោគវិនិច្ឆ័យជំងឺ Stiff-Person Syndrome។ លោកស្រីបាននិយាយថា “នៅពេលដែលខ្ញុំនិយាយថា ខ្ញុំសប្បាយចិត្តដែលបានមកទីនេះ ខ្ញុំពិតជានិយាយចេញចេញពីបេះដូងរបស់ខ្ញុំពិតប្រាកដមែន”** ពេលនោះដែរទស្សនិកជនទស្សនាផ្ទាល់ក៏បានក្រោកឈរ ដើម្បីលើកទឹកចិត្តនាង ហើយច្រៀងតាមបទចម្រៀងរបស់នាងដែលមានចំណងជើងថា “The Power of Love”។
៥. Joni Mitchell ធ្វើឱ្យទស្សនិកជនស្រក់ទឹកភ្នែកពេលឈានជើងឡើងឆាកសម្តែង Grammy លើកដំបូង
Joni Mitchell បានឡើងសម្ដែងលើឆាក Grammy ជាលើកដំបូងក្នុងជីវិតនៅអាយុ ៨០ ឆ្នាំ ដោយច្រៀងបទរបស់លោកស្រីមានចំណងជើងថា “Both Sides Now” នៅលើឆាកក្នុងកម្មវិធីប្រគល់ពានរង្វាន់ឆ្នាំ ២០២៤ នៅលើកៅអីបត់នៅទល់មុខមនុស្សជាច្រើន៕
ប្រភព៖sabay