រាល់ឆ្នាំនៃការសែនចូលឆ្នាំចិនរមែងមានម្ហូប៨មុខ ប៉ុន្ដែម្ហូប២មុខមិនអាចខ្វះបានដាច់ខាត សម្រាប់ការសែនចូលឆ្នាំចិនខាងមុខនេះ។ ចង់ដឹងជាម្ហូបអ្វីខ្លះ? លោកតា កុក ឡុង ហោរាចិនសែ និយាយថា ម្ហូបពីរមុខមិនអាចខ្វះបាននោះគឺ ត្រីជូរអែម និងឆាមី អាយុវែង ពីរមុខនេះដាច់ខាតមិនអាចខ្វះបាន ក្នុងចំណោមម្ហូបទាំង៨ សម្រាប់ដាក់សែន។ ចំពោះម្ហូបទាំង៨នោះរួមមាន៖
១-មី មានន័យដល់ ការមានអាយុយ៉ឺនយូរ
២- ត្រី មានន័យដល់ ភាពឧត្តមសម្បូរ
៣- ប៉ៅហ៊ឺ មានន័យដល់ ការមានហូបបរិបូណ៌ សម្បូររបស់របរប្រើប្រាស់
៤- ទំពាំង មានន័យដល់ សេចក្តីសុខសប្បាយ រីករាយកងរំពង
៥- បង្គារ មានន័យដល់ យសស័ក្តិ តំណែង
៦- ក្តាម មានន័យដល់ ភាពថ្កុំថ្កើង
៧- ផ្សិត មានន័យដល់ កេរ្តិ៍ឈ្មោះល្បីសុសសាយ
៨- ទា មានន័យដល់ ការបំពេញការងារ មានសមត្ថភាព និងមានលទ្ធភាព។


ចំពោះផ្លែឈើវិញ គឺ
១. ផ្លែប៉ោម សុខសប្បាយ
២. ក្រូចខ្វិច មានសំណាង
៣. ផ្លែមាន តំណាងឲ្យមានបាន
៤. ទំពាំងបាយជូរ
៥. ផ្លែឈឺរី
ការដាក់សំណែនទាំងនេះទៅតាមលទ្ធភាព នៃគ្រួសារនិមួយៗ និងការចូលចិត្ត។ ប៉ុន្ដែហាមដាច់ខាតចិននៅខ្មែរ ត្រណមបំផុត គឺ ផ្លែទាប ទុរេន និង ផ្លែម្នាស់ ដែលតំណាងមិនសូវល្អ៕
ប្រភព៖sabay
