រ៉ាម៉ាឡា៖ ប្រធានាធិបតី ប៉ាឡេស្ទីនបានឲ្យដឹងថា រដ្ឋប៉ាឡេស្ទីន ដែលមានទីក្រុងយេរ៉ូសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន គឺមានសារៈសំខាន់ សម្រាប់ការដោះស្រាយជម្លោះ និងធានាស្ថិរភាពនៅក្នុងតំបន់។
សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យប្រធានាធិបតី លោក Nabil Abu Rudeineh បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែល បានបដិសេធជាឯកតោភាគីនូវ “ការទទួលស្គាល់ជាឯកតោភាគី” នៃរដ្ឋប៉ាឡេស្ទីនដោយប្រទេសដទៃទៀត។
លោក Abu Rudeineh បានព្រមានអំពីបញ្ហាប្រឈម “ផ្សេងគ្នា និងគ្រោះថ្នាក់” នៅខាងមុខ ហើយបានឲ្យដឹងថា ជំហររបស់ប៉ាឡេស្ទីន គឺរឹងមាំប្រឆាំងនឹងជំហរអ៊ីស្រាអែល “ភាពជ្រុលនិយម និងរឹងរូស និងជំហរផ្ទុយគ្នារបស់សហរដ្ឋអាមេរិក”។
លោកបានជំរុញឱ្យមានសកម្មភាពអារ៉ាប់ និងអន្តរជាតិបន្ថែមទៀតដើម្បីបញ្ឈប់ “ការឈ្លានពាន និងសង្រ្គាម” ហើយបានឲ្យដឹងថា ការវាយប្រហារបន្តរបស់អ៊ីស្រាអែលលើប៉ាឡេស្ទីន និងទីតាំងបរិសុទ្ធរបស់ពួកគេនៅហ្គាហ្សា វេសប៊ែង និងហ្សេរុយសាឡឹមខាងកើត នឹងមិននាំមកនូវសន្តិសុខ និងស្ថិរភាពដល់នរណាម្នាក់ឡើយ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅដំណាក់កាលនេះ នឹងក្លាយជា “រង្វាន់សម្រាប់អំពើភេរវកម្ម” ហើយនឹងធ្វើឱ្យខូចដល់ឱកាសនៃកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង។
ក្រសួងការបរទេសប៉ាឡេស្ទីនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយអង្គការសហប្រជាជាតិ មិនត្រូវការការយល់ព្រម ឬការអនុញ្ញាតពីលោក ណេតាន់យ៉ាហ៊ូ នោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា