បារាំង៖ វិចិត្រករជនជាតិបារាំង លោកAntoine Kruk បានបង្ហាញថតឈុតឆាករបស់តារាចម្រៀងកូរ៉េខាងត្បូងដ៏ល្បីល្បាញនាង Lisa សមាជិកក្រុមតារាចម្រៀងកូរ៉េ Blackpink សម្តែងនៅក្លឹប Crazy Horse strip នៅទីក្រុងប៉ារីសក្នុងគំនូរពណ៌ទឹកស្លៀកពាក់ឈុតប៊ីគីនី។
តាមរាយការណ៍ដោយវេទិកាប្រព័ន្ធផ្សព្វផ្សាយ Sportskeeda នៅថ្ងៃទី ២៣ ខែកុម្ភៈថា លោក Kruk ជាវិចិត្រករជនជាតិបារាំង-ជប៉ុននៅទីក្រុងប៉ារីសបានចែករម្លែករូបភាពនៅលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនរបស់លោកដោយដាក់ស្លាកនាង Lisa និងគណនីផ្លូវការរបស់ក្រុមចម្រៀងនារីកូរ៉េខាងត្បូង ។
ការបង្ហោះសាររបស់លោក Kruk បានសរសេរថា “Beautiful Lisa of Blackpink at Crazy Horse Paris ។ នេះជាគំនូរទី២របស់ក្លឹប ដើម្បីរំលឹកដល់រូបរាងពិសេសរបស់នាងក្នុងនាមជាភ្ញៀវនៃកម្មវិធីកាលពីឆ្នាំមុន ។ រូបគំនូរនេះទទួលបានការចាប់អារម្មណ៍ និងត្រូវបានចែករម្លែកយ៉ាងទូលំទូលាយដោយអ្នកគាំទ្ររបស់នាង Lisa ។
ការសម្ដែងរបស់នាង Lisa នៅក្លឹបបានទាក់ទងនឹងការស្លៀកខោក្នុង និងសម្ដែងក្បាច់ល្បួងដូចបានបង្ហាញក្នុងការងារសិល្បៈ។ អ្នកគាំទ្រជាច្រើនបានសរសើររូបភាពដែលថតបានភាពស្រស់ស្អាត និងទាក់ទាញរបស់នាង Lisa នោះ អ្នកខ្លះបានរិះគន់ការស្លៀកពាក់នេះថា បង្ហាញរាងពេក។
លោក Kruk អាយុ ៥៦ ឆ្នាំ ជាវិចិត្រករ និងអ្នករចនាម៉ូដ មានគំនូរជាបន្តបន្ទាប់ដែលមានអ្នករាំមកពីក្លឹប Crazy Horse ហើយបានបង្ហាញស្នាដៃរបស់លោកសម្រាប់ការតាំងពិពណ៌ផ្សេងៗក្នុង និងក្រៅប្រទេសបារាំង។
ការសម្តែងរបស់នាង Lisa នៅក្លឹបកាលខែកញ្ញា ឆ្នាំ ២០២៣ បានបង្កឲ្យមានការរិះគន់ ជាពិសេសពីទស្សនិកជននៅកូរ៉េខាងត្បូង និងចិន។ អ្នកគាំទ្រកូរ៉េខាងត្បូងមួយចំនួនបានសម្ដែងការមិនពេញចិត្តលើបណ្ដាញសង្គម នាំឲ្យមានមតិអវិជ្ជមានលើគណនី Instagram របស់ម្ដាយនាង Lisa។ ទំព័រ Weibo និងទំព័រអ្នកគាំទ្ររបស់ Lisa ក្នុងប្រទេសចិនត្រូវបានគេរាយការណ៍ថា ត្រូវបានលុបចោល។
ភាពចម្រូងចម្រាសបានឡោមព័ទ្ធការសម្តែងដ៏ក្លាហានរបស់នាង Lisa មានចំណងជើងថា “Crisis What Crisis” ជាកន្លែងដែលនាងបង្ហាញអំពីបុគ្គលិកការិយាល័យម្នាក់បានបញ្ចេញសម្លៀកបំពាក់ជាច្រើននៅលើឆាក។ ក្រុមអ្នករិះគន់បានអះអាងថា ក្បាច់រាំរបស់នាង “ស្ត្រីភេទ” ប៉ះពាល់អវិជ្ជមានដល់អ្នកគាំទ្រភាគច្រើនជានិស្សិតរបស់នាង៕ ដោយ៖លី ភីលីព