ផ្សេងៗ

ការរកឃើញ ដ៏វត្ថុចម្លែកបំផុតទាំង ១០ នៅលើពិភណលោកដែលមិនធ្លាប់មាន

បរទេស៖ ការរកឃើញត្រូវបានធ្វើឡើងជារៀងរាល់ពេល ហើយយើងទទួលបានរៀនអំពីពួកវាតាមរយៈអ៊ីនធើណេត ទូរទស្សន៍ និងកាសែត ដោយវត្ថុដែលយើងនឹងចែករម្លែកជាមួយអ្នក នឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល ទៀតផង

10.បន្ទាត់ Nazca ៖បន្ទាត់ Nazca ត្រូវបានបង្កើតខ្សែបន្ទាត់ពណ៌សមិនធម្មតា អ្នកអាចមើលឃើញប្រសិនបើអ្នកធ្វើដំណើរតាមជើងហោះហើរលើវាលខ្សាច់ភាគខាងត្បូងប្រទេសប៉េរូ។ នេះគឺជាតំបន់បេតិកភណ្ឌពិភពលោកដ៏ល្បីរបស់អង្គការយូណេស្កូ ហើយទម្រង់ចម្លែកៗពីបុរាណមានទម្រង់ជាត្រីកោណ ចតុកោណកែង វិល និងចតុកោណ។

៩. អណ្តាតថ្ម៖អណ្តាតថ្មកើតឡើងក្នុងសតវត្សទី ៣ ឬទី ៤ នៅចក្រភពអង់គ្លេស ក៏ជាទីកន្លែងការបញ្ចុះសពចម្លែកមួយត្រូវបានធ្វើឡើងក្នុងភូមិមួយ។ នៅពេលនៅឆ្នាំ ១៩៩១ អ្នកបុរាណវត្ថុវិទូមួយចំនួនបានចាប់ផ្តើមជីកនៅកន្លែងនោះនៅ Northamptonshire ពួកគេបានឃើញថា វាចម្លែកនៅពេល ពួកគេបានរកឃើញសាកសពមួយក្នុងចំណោមសាកសពទាំង ៣៥ ត្រូវបានកប់នៅខាងមុខ។

៨.ទាហានដីឥដ្ឋ៖ទាហានដីឥដ្ឋកើតឡើងឆ្នាំ ១៩៧៤ ក្រុមបុរាណវិទូមួយក្រុមនៅ Xian បានធ្វើការជីកកកាយមួយ ហើយនេះបានជួយពួកគេបង្កើតការរកឃើញដ៏អស្ចារ្យមួយថា ជាទាហានដីឥដ្ឋ។ ទាហា នដីឥដ្ឋរាប់ពាន់នាក់ត្រូវបានគេរកឃើញកប់នៅជិតផ្នូររបស់អធិរាជទីមួយនៃប្រទេសចិន Qin Shi Huang ។ ទាហានដីឥដ្ឋទាំងនេះត្រូវបានគេកប់នៅក្បែរស្តេច ដើម្បីការពារស្តេចពីកងកម្លាំងផ្សេងៗបន្ទាប់ពីការសោយទីបង្គត់របស់ស្តេច។

៧. សាត្រាស្លឹករឹត Voynich៖ ប្រសិនបើអ្នកមិនដឹងអ្វីទាំងអស់អំពីសាត្រាស្លឹករឹត Voynich នោះការរកឃើញនេះប្រាកដជាទាក់ទាញការចាប់អារម្មណ៍របស់អ្នក។ អ្នកស្រាវជ្រាវបានត្រឹមតែយល់ច្រលំ ហើយមិនអាចយល់អ្វីទាំងអស់អំពីសាត្រាស្លឹករឹតនេះត្រូវបានគូរដោយដៃ សរសេរដោយដៃជាភាសា មិនអាចយល់បាន។ រូបភាពជាច្រើន រួមទាំងស្ត្រីអាក្រាតកាយតូចៗ ភាគច្រើនមានពោះហើមកំពុងដើរ ឬត្រូវបានជ្រមុជក្នុងសារធាតុរាវ ហើយកំពុងធ្វើអន្តរកម្មជាមួយនឹងការភ្ជាប់កន្សោម និងបំពង់។

៦.វង់ដាណឺម៉ាក៖រាល់អ្នកបុរាណវត្ថុវិទូស្ម័គ្រចិត្តចង់បង្កើតរបកគំហើញមួយ ហើយរឿងនេះបានកើតឡើងកាលពីប៉ុន្មានឆ្នាំមុន នៅពេលអ្នកបុរាណវិទូពីរនាក់បានប្រើឧបករណ៍រាវរកលោហៈរបស់ពួកគេ ក្នុងវាលមួយនៅប្រទេសដាណឺម៉ាក ហើយបានរកឃើញមាសមួយចំនួន។ ចិញ្ចៀនមាសធំៗចំនួន៤ ដែលពួកគេបានរកឃើញបានធ្វើឲ្យពួកគេរកមើលវាលដូចគ្នាដែលមានទីតាំងនៅជិតទីក្រុងកោះ Boeslunde ដោយសង្ឃឹមថា នឹងរកឃើញវត្ថុបុរាណមួយចំនួនទៀតជាកម្មសិទ្ធិរបស់យុគសម័យសំរិទ្ធ។

៥. រូបសំណាក Moai៖រូបសំណាក Moai នៃកោះ Easter ស្ថិតក្នុងចំណោមការរកឃើញផ្នែកបុរាណវិទ្យាដ៏ល្បីបំផុត និងចម្លែកបំផុតបានធ្វើឡើងរហូតមកដល់បច្ចុប្បន្ន។ រូបសំណាកទាំងនេះត្រូវបានឆ្លាក់នៅចន្លោះឆ្នាំ ១៣០០-១៥៥ មុនគ.ស កោះនេះមានរូបសំណាក Moai សរុបចំនួន ២៨៨មានទីតាំងនៅលើថ្មធំៗផ្សេងៗគ្នា។ រូបចម្លាក់ទាំងនេះមានទម្ងន់ប្រហែល ៨០ តោន និងមានកម្ពស់ ១៣ ហ្វីត។

៤. ផ្នូរដ៏ធំនៃ Vikings ដែលគ្មានក្បាល៖ អ្នកបុរាណវត្ថុវិទូមួយចំនួនកំពុងជីកកកាយនៅសង្ខាងផ្លូវចាស់មួយក្នុងទីក្រុង Dorset នៅពេលជំនួសឲ្យការស្វែងរកផ្នែកមួយនៃនង្គ័ល ឬថ្មកំបោរមួយចំនួនទៀត ពួកគេបានរកឃើញអ្វីដែលគួរឲ្យរំភើប និងចម្លែក។ វាជាផ្នូរដ៏ធំដែលមានអដ្ឋិធាតុគ្មានក្បាលរបស់ទាហានស៊ីឈ្នួល Viking ចំនួន ៥៤នាក់។

៣.ប្រាសាទ Stonehenge៖ប្រាសាទ Stonehenge ជាវិមានបុរេប្រវត្តិមានអាយុកាល ៥០០០ ឆ្នាំ មានទីតាំងនៅទីក្រុង Salisbury ចក្រភពអង់គ្លេស។ វិមាននេះត្រូវបានគេបង្កើតឡើងដោយប្រើថ្មធំៗ និងតូចជាច្រើន។ ថ្មធំ ៗ មានកម្ពស់ ៣០ ហ្វីតត្រូវគេស្គាល់ថា Sarsen ហើយវាមានទម្ងន់រហូតដល់ ២៥តោន។ ថ្មធំៗត្រូវបាននាំយកពីភ្នំ Preseli ដើម្បីធ្វើវិមានចម្លែកនេះ ហើយវាត្រូវបានគេនិយាយថាមនុស្ស ២៤០ នាក់ត្រូវបានកប់ក្នុងតំបន់នេះ ប៉ុន្តែហេតុអ្វីបានជា Stonehenge ត្រូវបានបង្កើតឡើងយ៉ាងពិតប្រាកដនោះ នៅមិនទាន់ដឹងនៅឡើយទេ។

២.ទីក្រុងអាត្លង់ទី៖ទីក្រុងអាត្លង់ទីជាការរកឃើញផ្នែកបុរាណវិទ្យាដ៏ចម្លែកបំផុតមិនធ្លាប់មាន។ ទីក្រុងនេះត្រូវបានសាងសង់ឡើងដោយ Poseidon ដែលជាព្រះសមុទ្រ។ យោងតាមអ្នកស្រាវជ្រាវមួយចំនួនថា រលកយក្សស៊ូណាមិដ៏ខ្លាំងមួយបានវាយប្រហារទីក្រុងក្នុងសហវត្សទី ១០ មុនគ.ស ទោះបីនេះជាអ្វីដែលអ្នកស្រាវជ្រាវនិយាយក៏ដោយ ក៏អ្នកបុរាណវិទូនៅតែស្ថិតក្នុងការស្វែងរកការពិតជាក់ស្តែង។

១.សត្វMount Owen Moa Claw ៖ នៅឆ្នាំ ១៩៨៦ អ្នកបុរាណវត្ថុវិទូមួយក្រុមបានរកឃើញក្រញ៉ាំសត្វស្លាបមួយ ខណៈជីករូងភ្នំនូវែលសេឡង់។ សាច់ដុំ និងសាច់របស់បក្សីនៅតែជាប់នឹងវា ក្រោយមកអ្នកបុរាណវិទូបានរកឃើញថា ជើង គឺជាសត្វស្លាបគ្មានស្លាបមួយក្បាលឈ្មោះ Moa ឥឡូវនេះបានផុតពូជហើយ។


ការពិតវាបានបាត់ខ្លួនទាំងស្រុងពីពិភពលោកប្រហែល ២០០០ ឆ្នាំមុន។ សត្វ Moa គ្មានស្លាបជាបក្សីដ៏ធំ និងធ្ងន់មានទម្ងន់រហូតដល់ ២៥០ គីឡូក្រាម ហើយវាមានកម្ពស់ ១២ ហ្វីត ព្រមទំាងក្រញ៉ាំរបស់បក្សីនេះត្រូវបានរក្សាទុកក្នុងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិរបស់នូវែលសេឡង់៕

Most Popular

To Top