ផ្សេងៗ

រកឃើញ គ្រោងឆ្អឹងមនុស្ស៥នាក់ដោយបាត់ដៃ និងជើងនៅខាងក្រៅផ្ទះ របស់មេដឹកនាំណាស៊ី Hermann Göring

CNN

ប៉ូឡូញ៖ ក្រុមអ្នកបុរាណវត្ថុវិទូប៉ូឡូញបានរកឃើញគ្រោងឆ្អឹងរបស់មនុស្សចំនួន ៥ នាក់ ដែលបាត់ដៃ និងជើងរបស់ពួកគេនៅអតីតមូលដ្ឋានយោធាណាស៊ីនៅទីក្រុង Gierlozក្នុងប្រទេសប៉ូឡូញ នៅខាងក្រៅផ្ទះរបស់មេដឹកនាំណាស៊ី Hermann Göring ជាមេដឹកនាំណាស៊ីដ៏មានឥទ្ធិពលបំផុតក្នុងសង្គ្រាមលោកលើកទី ២ ។

ក្រុមអ្នកបុរាណវត្ថុវិទូត្រូវបានរកឃើញនៅមជ្ឈមណ្ឌលបញ្ជារបស់ណាស៊ីត្រូវគេស្គាល់ថា ជា Wolf’s Lair ក្នុងទីក្រុង Gierloz ភាគឦសានប្រទេសប៉ូឡូញ បន្ទាប់ពីក្រុមនេះបានរកឃើញបំណែកនៃលលាដ៍ក្បាលមនុស្សក្នុងអំឡុងពេលជីកកកាយកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ហើយបានជូនដំណឹងដល់អាជ្ញាធរក្នុងតំបន់ដែលសម្រេចចិត្តធ្វើការជីករុករកបន្ថែមទៀត។

នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់មូលនិធិ Latebra ជាអង្គការប្រវត្តិសាស្ត្រមានមូលដ្ឋាននៅទីក្រុង Gdansk ប្រទេសប៉ូឡូញបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា គ្រោងឆ្អឹងទាំងនោះជារបស់មនុស្សពេញវ័យ ៣ នាក់ ក្មេងជំទង់ និងទារកទើបនឹងកើត ។ សាកសពទាំង ៥ ត្រូវបានរៀបចំនៅជិតគ្នា បែរមុខទៅទិសតែមួយ នៅខាងក្រៅផ្ទះដែលកាន់កាប់ដោយមេបញ្ជាការណាស៊ី លោក Hermann Göring ជាអ្នកបើកយន្តហោះចម្បាំងអាត់កំឡុងសង្គ្រាមលោកលើកទី១ ដែលបានក្លាយជាមេដឹកនាំណាស៊ីដ៏មានឥទ្ធិពលបំផុតក្នុងសង្គ្រាមលោកលើកទី ២និងជាមិត្តជិតស្និទ្ធរបស់ Adolf Hitler ។

យោងតាមសេចក្តីថ្លែងការបានឲ្យដឹងថា នៅក្បែរនោះត្រូវបានឆេះក្តារ និងសំណល់នៃហេដ្ឋារចនាសម្ព័ន្ធលូ ប៉ុន្តែមិនមានស្លាកស្នាមនៃសម្លៀកបំពាក់នោះទេ។ លោក Adrian Kostrzewa សមាជិកក្រុមប្រឹក្សាភិបាលរបស់មូលនិធិបានប្រាប់ CNN ថា ដំបូងក្រុមគិតថា ពួកគេកំពុងជីកបន្ទប់ទឹកចាស់ នៅពេលពួកគេបានរកឃើញបំពង់នៅក្រោមដី។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់មកពួកគេបានរកឃើញផេះ និងកូនសោដែលឆេះ មុនពេលលោករកឃើញបំណែកលលាដ៍ក្បាល។ លោកបានបន្តថា វាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ហើយគ្រឹះស្ថានកំពុងរង់ចាំស្តាប់លទ្ធផលនៃការស៊ើបអង្កេតរបស់ប៉ូលិសលើសាកសព ហើយសំណួរជាច្រើននៅតែមិនមានចម្លើយ។

លោក Kostrzewa បាននិយាយថា មានទ្រឹស្តីជាច្រើន ហេតុអ្វីបានជាពួកគេមិនមានដៃ និងជើង ។ ពេលនេះវាពិបាកនិយាយណាស់។ លោកបានបន្ថែមថា ជំហានបន្ទាប់ដ៏សំខាន់មួយគឺការស្វែងរកអាយុនៃសំណល់ដោយប្រើវិទ្យុសកម្មកាបូន។

ដោយចេតនាសាងសង់ម៉ាយពីអរិយធម៌នៅក្នុងព្រៃនៃភាគឦសានប្រទេសប៉ូឡូញ Wolf’s Lair គឺជាទីស្នាក់ការកណ្តាលរណសិរ្សភាគខាងកើតទំហំ ៦.៥ គីឡូម៉ែត្រការ៉េ (២.៥ គីឡូម៉ែត្រការ៉េ) របស់ពួកណាស៊ី៕ ដោយ៖លីភីលីព

Most Popular

To Top