ផ្សេងៗ

“អ្នកដឹកនាំសម្រាប់អនាគត៖ ការបណ្តុះបណ្តាលលើកទី ៣ នៃកម្មវិធីអ្នកដឹកនាំវ័យក្មេង”

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Phnom Penh) កាលពីថ្ងៃទី ២៨ ខែមេសា កន្លងទៅនេះ បានរៀបចំកម្មវិធីបណ្តុះបណ្តាលមួយស្តីពី “ភាពជាអ្នកដឹកនាំនិងការបង្កើតទំនុកចិត្ត” (Cultivating leadership and self-esteem) ក្រោមកម្មវិធី អ្នកដឹកនាំវ័យក្មេង “Young Leaders Program”។

វគ្គបណ្តុះបណ្តាលនេះត្រូវបានប្រព្រឹត្តឡើងមួយព្រឹក គឺនៅថ្ងៃទី ២៨ ខែមេសា វេលាម៉ោង ៨ព្រឹក ដល់ម៉ោង ១១:៣០ព្រឹក នៅមជ្ឈមណ្ឌលសហគ្រិនខ្មែរ ក្រោមការបង្ហាត់បង្រៀនពីលោក ឆាំ ប៊ុនថេត នាយកផ្នែកចែកចាយ និងគ្រប់គ្រងទីប្រឹក្សា ព្រមទាំងមានការចូលរួមពី កញ្ញា ភ័ស្ត វង្សវិផា អនុប្រធានថ្នាក់តំបន់នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ លោក កនលក្ខ ម៉ូលីវណ្ណ ប្រធានគម្រោងនៃ កម្មវិធីអ្នកដឹកនាំវ័យក្មេងឆ្នាំ ២០២៤ និង កញ្ញា អ៊ូ គីមស៊ួរ អនុប្រធានគម្រោងនៃ កម្មវិធីអ្នកដឹកនាំវ័យក្មេងឆ្នាំ ២០២៤ ។

វគ្គបណុះបណ្តាលនេះមានរយៈពេល ១ព្រឹកដោយផ្តោតលើការយល់ដឹងអំពីការកំណត់គោលបំណងក្នុងនាមជាអ្នកដឹកនាំដើម្បីឲ្យទទួលបានភាពជោគជ័យ ដោយក្នុងនោះមាន សមាជិក សមាជិកា និង សិក្ខាកាមចូលរួមប្រមាណ ៥០នាក់។ បន្ថែមពីនេះក៏មានការយល់ឃើញពីផលសំខាន់ៗទាំង ៣ ដែលមនុស្សទាំងអស់គ្នាត្រូវការ និងវិធីដែលចាំបាច់ដើម្បីអភិវឌ្ឍខ្លួនដើរឆ្ពោះទៅរកផលទាំង ៣ ដែលជាតម្រូវការរបស់មនុស្សផងដែរ។

គួរជម្រាបជូនថាកម្មវិធី អ្នកដឹកនាំវ័យក្មេង “Young Leaders Program” ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៥ ក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍសមត្ថភាពយុវជន តាមរយៈវគ្គបណ្តុះបណ្តាល និងសកម្មភាពហ្វឹកហាត់ក្នុងគម្រោងជាច្រើនរៀបចំដោយ សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា សាខាភ្នំពេញ។ ជាមួយនឹងកម្មវិធីនេះដែរ មានគោលបំំណងលើកទឹកចិត្តឲ្យយុវជន យុវនារី កម្ពុជាមានផ្នត់គំនិតវិជ្ជមានក្នុងការផ្លាស់ប្តូរសង្គមឲ្យកាន់តែប្រសើរឡើង តាមរយៈជំនាញទំនាក់ទំនង និងពាណិជ្ជកម្មកំឡុងវ័យសិក្សា។

ដើម្បីទទួលបាន ព័ត៍មានថ្មីៗ កុំភ្លេចចូលទៅមើលទំព័រហ្វេសប៊ុកផេក៖

Junior Chamber International Phnom Penh: https://www.facebook.com/JCIPhnomPenh

Young Leaders Program: https://www.facebook.com/NewYLP

Most Popular

To Top