ផ្សេងៗ

ក្រុមហ៊ុន Alibaba គ្រោងនឹង បង្កើតមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួននៅវៀតណាម

xinhua

វៀតណាម៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba មានបំណងសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅប្រទេសវៀតណាម ដើម្បីរក្សាទុកទិន្នន័យក្នុងមូលដ្ឋាន ដើម្បីស្របតាមតម្រូវការផ្លូវច្បាប់របស់ប្រទេសមួយនេះ។
លោក Dang Minh Tam ជាស្ថាបត្យករដំណោះស្រាយនាំមុខគេនៅ Alibaba Cloud បានប្រាប់ Nikkei Asia ថា ក្រុមហ៊ុនបច្ចុប្បន្នជួលកន្លែងទំនេរពីក្រុមហ៊ុនរដ្ឋ Viettel និង VNPT ដើម្បីបង្ហោះទិន្នន័យអតិថិជនក្នុងស្រុក។ វាក៏បម្រុងទុកទិន្នន័យរបស់វានៅកសិដ្ឋាន Sever ក្នុងប្រទេសផ្សេងទៀតដូចជាឥណ្ឌូនេស៊ី និងសិង្ហបុរី។

លោក Tam បានបន្តថា ប៉ុន្តែនៅទីបំផុត ខ្លួនចង់សាងសង់មជ្ឈមណ្ឌលទិន្នន័យនៅប្រទេសវៀតណាម ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងនៅលើវិស័យសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់អាស៊ី។

លោក Tam បាននិយាយក្នុងបទសម្ភាសមួយថា ប្រទេសវៀតណាមគឺជាទីផ្សារដ៏មានសក្ដានុពលខ្ពស់ និងមានកន្លែងច្រើនក្នុងការរីកចម្រើន។ វៀតណាមកាលឆ្នាំ ២០២២ តម្រូវឲ្យក្រុមហ៊ុនអន្តរជាតិរក្សាទុកទិន្នន័យអ្នកប្រើប្រាស់វៀតណាមនៅប្រទេស និងបង្កើតការិយាល័យក្នុងស្រុក៕ ដោយ៖លី ភីលីព

Most Popular

To Top