ផ្សេងៗ

ក្រុមហ៊ុនទឹកពិសា ហាយ-ធិច​ បានចូលរួមជាមួយក្រសួងមុខងារសាធារណៈផ្តល់ទឹក ជូនបេក្ខជនជាច្រើនពាន់នាក់ នូវទឹកពិសាដោយឥតគិតថ្លៃសម្រាប់ការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ទូទាំងប្រទេស

រាជធានីភ្នំពេញ៖​ កាលពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានចូលរួមជាមួយក្រសួងមុខងារសាធារណៈផ្តល់ទឹកជូនបេក្ខជនជាច្រើនពាន់នាក់ នូវពិសាទឹកដោយឥតគិតថ្លៃសម្រាប់ការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យទូទាំងប្រទេស។ បេក្ខជន​ បេក្ខនារី ជាច្រើនពាន់នាក់កំពុងប្រឡងប្រជែងគ្នាដើម្បីក្លាយជាគ្រូបង្រៀនអនុវិទ្យាល័យ​​ទូទាំងប្រទេស បានប្រព្រឹត្តទៅនៅថ្ងៃទី២ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ដែលមាន៣មណ្ឌលផ្សេងគ្នារួមមានៈ សាលាភូមិន្ទរដ្ឋបាល, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានការអញ្ជើញចូលរួមបើកវិញ្ញាសាដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យនានា រួមទាំងមហាជនស្ម័គ្រចិត្តចុះឈ្មោះជាអ្នកសង្កេតការណ៍ ព្រមទាំងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

តាមការគ្រោងទុក ការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យទូទាំងប្រទេស នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ មានបេក្ខជនចូលរួមចំនួន ៩,៣៣៨នាក់ ដែលបានចែកចេញជា ២វេន លើវិញ្ញាសាពហុចម្លើយវប្បធម៌ទូទៅ និងមុខវិជ្ជាឯកទេស(ខ្មែរ-សីលធម៌ ពលរដ្ឋ) និង ២មណ្ឌល រួមមាន៖ សម្រាប់មណ្ឌលប្រឡង៖សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានបេក្ខជនចំនួន ៦,៧៥៤នាក់ ដែលវេនទី១ ចំនួន ៣,៣៤៩នាក់ និងវេនទី២ ចំនួន ៣,៤០៥នាក់។​ សម្រាប់មណ្ឌលប្រឡង៖សាលាភូមិន្ទរដ្ឋបាល មានបេក្ខជនចំនួន ២,៥៨៤នាក់ ដែលវេនទី១ ចំនួន ១,២៩២នាក់ និងវេនទី២ ចំនួន ១,២៩២នាក់។នារសៀលនេះ ចែកចេញជា ២មណ្ឌល និង ២វេន ដែលប្រឡងលើវិញ្ញាសាសំណួរពហុចម្លើយពាក់ព័ន្ធនឹងវប្បធម៌ទូទៅ និងមុខវិជ្ជាឯកទេស ខ្មែរ-សីលធម ពលរដ្ឋ ប៉ុន្តែវិញ្ញាសាដាច់ដោយឡែកពីគ្នា៕

សូមជម្រាបផងដែរថា ក្រុមហ៊ុនទឹកពិសា  ហាយ-ធិច ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុន ចែកចាយផលិតផលទឹកពិសារដែលមានគុណភាពខ្ពស់នៅកម្ពុជា ឈរជើងយ៉ាងរឹងមាំលើទីផ្សារអស់រយៈពេលជាង២ទសវត្សរ៍មកហើយ និងទទួលបានវិញ្ញាបនបត្រអន្តរជាតិ ISO 9001:2015 មានគ្រប់ប្រភេទរួមមាន ចំណុះ ២៥០ មល, ៣៥០ មល, ៦០០ មល, ១៥០០ មល និងធុងធំ ២០ល។ ក្រុមហ៊ុនយើងបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ផ្គត់ផ្គង់ទឹកដល់បេក្ខជនជាច្រើនពាន់នាក់ពិសាទឹកនៅរដូវក្តៅនេះ។

ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជន  និងប្ដេជ្ញាចិត្តខ្ពស់ពីថ្នាក់ដឹកនាំក្រុមហ៊ុន  គឺយើងបានផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើគុណភាពនៃផលិតផលជាចម្បង ដូច្នេះហើយទើបគ្រប់ផលិតផលរបស់ក្រុមហ៊ុនទឹកពិសា ហាយ-ធិច តែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន ការប្រកាន់យកនូវ គោលការណ៍គុណភាពនឹងធ្វើឲ្យក្រុមហ៊ុនអាចបន្តដំណើរ យូរអង្វែងទៅមុខទៀត។ ដែលទាំងនេះស្តែងចេញពី ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត របស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

ព័ត៌មានបន្ថែម ទំនាក់ទំនង ៖

•          តាមរយៈទូរសព្ទលេខ: 077 972 922/ 069 943 771/ 096 828 4913

•          ឬចូលទៅកាន់ទំព័រហ្វេកប៊ុក: Hi-Tech Drinking Water

Most Popular

To Top