ផ្សេងៗ

គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល អនុម័តការហាមប្រាមលើប្រតិបត្តិការទូរទស្សន៍ Al Jazeera ក្នុងប្រទេសរបស់ខ្លួន

CGTN

យេរ៉ូសាឡឹម៖ គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានអនុម័តជាឯកច្ឆ័ន្ទ ចំពោះការបិទប៉ុស្តិ៍ និងការិយាល័យទូរទស្សន៍ Al Jazeera នៅក្នុងប្រទេសរបស់ខ្លួន កាលពីថ្ងៃអាទិត្យ។

នៅក្រោមការសម្រេចចិត្តនេះ ប្រតិបត្តិការរបស់ Al Jazeera ជាភាសាអារ៉ាប់ និង Al Jazeera ជាភាសាអង់គ្លេស នៅក្នុងប្រទេសអ៊ីស្រាអែល អាចត្រូវបានហាមឃាត់ សម្រាប់រយៈពេល ៤៥ថ្ងៃដំបូង ជាមួយនឹងលទ្ធភាពនៃការបន្តមិនកំណត់។

ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង Shlomo Karhi បានចុះហត្ថលេខាលើក្រឹត្យ ស្តីពីការហាមឃាត់ជាផ្លូវការលើអង្គការព័ត៌មាន ដែលមានមូលដ្ឋាននៅកាតា។

លោក Karhi បានឲ្យដឹងនៅក្នុងវីដេអូដែលបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “អ្នកណាក៏ដោយដែលញុះញង់ប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល នឹងមិនបានចាក់ផ្សាយពីអ៊ីស្រាអែលនៅទីនេះទៀតនោះទេ ហើយឧបករណ៍របស់ពួកគេនឹងត្រូវរឹបអូស” ។

ចំណាត់ការនេះបានកើតឡើងបន្ទាប់ពីសភាអ៊ីស្រាអែល ឬ Knesset បានអនុម័តច្បាប់កាលពីខែមេសា ដែលផ្តល់សិទ្ធិអំណាចដល់គណៈរដ្ឋមន្ត្រី ដើម្បីបិទការផ្សាយបរទេសក្នុងប្រទេសអ៊ីស្រាអែល ប្រសិនបើនាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ចាត់ទុកពួកគេដោយផ្អែកលើគំនិតនៃសេវាកម្មសន្តិសុខអ៊ីស្រាអែលដើម្បីគំរាមកំហែងសន្តិសុខជាតិ។

អ៊ីស្រាអែល បានចោទប្រកាន់ Al Jazeera ជាយូរមកហើយថា មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហាម៉ាស់ ដែលប៉ុស្តិ៍បដិសេធ និងជំហរគាំទ្រប៉ាឡេស្ទីន ក្នុងការគ្របដណ្តប់លើសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និង West Bank ដែលត្រូវបានកាន់កាប់៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top