ផ្សេងៗ

អ៊ីស្រាអែល អះអាងថា នឹងបន្តការវាយប្រហារលើទីក្រុងរ៉ាហ្វា បន្ទាប់ពីក្រុមហាម៉ាស់ ទទួលយកសំណើបទឈប់បាញ់

Xinhua

គែរ៖ យោធាអ៊ីស្រាអែលបានឲ្យដឹងនៅយប់ថ្ងៃចន្ទថា ខ្លួនកំពុងធ្វើការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំនៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមហាម៉ាស់ បានប្រកាសទទួលយកសំណើរបស់អេហ្ស៊ីប-កាតា ទាក់ទងនឹងបទឈប់បាញ់នៅក្នុង បន្ទះ។

ក្នុងពេលជាមួយគ្នានេះ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា សំណើនេះគឺនៅឆ្ងាយពី “ការទាមទារស្នូល” របស់អ៊ីស្រាអែល ហើយថារដ្ឋាភិបាល នឹងបញ្ជូនគណៈប្រតិភូទៅទីក្រុងគ៊ែរ ដើម្បីអស់លទ្ធភាពក្នុងការឈានដល់កិច្ចព្រមព្រៀង ដែលអាចទទួលយកបាន សម្រាប់អ៊ីស្រាអែល។

ដូចគ្នានេះផងដែរ គណៈប្រតិភូកាតា នឹងធ្វើដំណើរទៅកាន់ទីក្រុងគែរ នៅថ្ងៃអង្គារនេះ សម្រាប់ការចរចាដោយប្រយោល ស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ តាមរយៈអ្នកសម្របសម្រួល។

ប្រធានការិយាល័យនយោបាយក្រុមហាម៉ាស់លោក Ismail Haniyeh បានប្រាប់ភាគីអេហ្ស៊ីប និងកាតាថា ចលនារបស់លោក បានអនុម័តលើសំណើរបស់ពួកគេទាក់ទងនឹងបទឈប់បាញ់នៅតំបន់ហ្គាហ្សា នេះបើតាមក្រុមប៉ាឡេស្ទីន ដែលកំពុងគ្រប់គ្រងតំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យើងបានយល់ព្រមលើសំណើ ដែលឆ្លើយតបនឹងការទាមទាររបស់យើងក្នុងការបញ្ឈប់ការបាញ់ប្រហារ ការស្ថាបនាឡើងវិញនូវក្បាលដី ការវិលត្រឡប់របស់ជនភៀសខ្លួនទៅកាន់តំបន់លំនៅដ្ឋានរបស់ពួកគេ និងកិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរអ្នកទោស”៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top