ផ្សេងៗ

Amrabat កំពុងស្វែងរកក្លឹប ថ្មីចេញពី Man UTD

Afp

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Sofyan Amrabat កំពុងព្យាយាមស្វែងរកក្លឹបថ្មីនៅរដូវក្តៅនេះក្រោយពេលដែលបានផ្ទេរមកចូលរួមជាមួយនឹងក្លឹប Man UTD
ហើយមិនអាចជួយអ្វីបានធំដំសម្រាប់ក្លឹបឡើយ។

កីឡាករខ្សែបម្រើម់ារ៉ុករូបនេះស្ទើរតែមិនអាចបង្ហាញខ្លួនបានក្នុងការប្រកួតរយៈពេលចុងក្រោយដោយអាចលេងបានត្រឹមតែ២ប្រកួតប៉ុណ្ណោះសម្រាប់ឈុតធំរបស់ក្លឹបបិសាចក្រហម Man UTDទោះបីជា
មុននោះបានបង្ហាញខ្លួនយ់ាងគួរឲ្យទាក់ចិត្តបំផុតក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ក្តី។

កីឡាករវ័យយ២៧ឆ្នាំរូបនេះស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករសំខាន់ៗដែលបានផ្ទេរមកចូលរួមជាមួយនឹង Man UTD កាលពីរដូវកាលមុនក្រោមការដឹកនាំរបស់លោក Erik Ten Hag ប៉ុន្តែពួកគេហាក់ដូចជា ធ្វើមិនបានល្អឡើយហើយបច្ចុប្បន្នក្រុមបានធ្លាក់ទៅដល់លេខរៀងទី៨ក្នុងតារាងគ្មានសិទ្ធសូម្បីតែលេងនៅពានរង្វាន់ Europa League ឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top