ផ្សេងៗ

លោក រិទ្ធ ឌីកា៖ ការប្រកួតកីឡាបាល់ទាត់ មិត្តភាពអន្តរជាតិវ័យចំណាស់សប្បុរសធម៌ ធ្វើឡើងដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទាត់មិត្តភាពអន្តរជាតិវ័យចំណាស់សប្បុរសធម៌ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្រោមគនិតផ្តួចផ្តើមរបស់លោក រិទ្ធ ឌីកា តំណាងឲ្យក្រុមបាល់ទាត់វ័យចាស់ព្រះខ័នរាជស្វាយរៀងដែលមានរយៈពេល ២ ថ្ងៃ ដោយចាប់ពីថ្ងៃទី ១១ និង១២ ខែឧសភា ឆ្នាំ ២០២៤ បានចាប់ផ្តើមការប្រកួតជាផ្លូវការនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក រិទ្ធ ឌីកា អ្នកតំណាងឲ្យក្រុមបាល់ទាត់វ័យចាស់ព្រះខ័នរាជស្វាយរៀងបានមានប្រសាសន៍ថា ទឹកប្រាក់ដែលប្រមូលបានពីការប្រកួតកីឡាបាល់ទាត់មិត្តភាពអន្តរជាតិវ័យចំណាស់សប្បុរសធម៌មានចំនួន ជិត ២៥០០០ ដុល្លារ អាមេរិកហើយគិតត្រឹមថ្ងៃទី១១ ខែឧសភា ជាថ្ងៃទី១ ជាមួយក្រុមបាល់ទាត់វ័យចាស់ព្រះខ័នរាជស្វាយរៀងប៉ះជាក្រុមបាល់ទាត់វ័យចាស់ប្រទេស សិង្ហបុរី ។

លោក រិទ្ធ ឌីកា បានបន្តថា លោកមានក្ដីសប្បាយចិត្តខ្លាំងណាស់ ដែលការប្រកួតខាងលើនេះអាច ប្រមូលបានថវិកាដ៏ច្រើនត្រឹមរយៈពេលខ្លី បានជិត ២៥០០០ ដុល្លារទៅហើយ ។ លោកសង្ឃឹមថា ថ្ងៃទី១២ ជាថ្ងៃទី២នៃការប្រកួតក្រុមបាល់ទាត់វ័យចាស់ជម្រើសជាតិនឹងក្រុមបាល់ទាត់វ័យចាស់ប្រទេស សិង្ហបុរីអាចប្រមូលបានច្រើនជាងនេះបន្ថែមទៀត។ ការប្រកួតមិត្តភាពអន្តរជាតិវ័យចំណាស់សប្បុរសធម៌ក្នុងគោលដៅរបស់ក្រុមការងារទាំងមូលសង្ឃឹមថាត្រឹមតែ២០ លានរៀលប៉ុណ្ណោះ ដោយសារមានក្រុមហ៊ុនធំៗចូលរួមធ្វើឲ្យការប្រមូលថវិកាបានច្រើនស្ទើរមិនគួរឲ្យជឿ។

លោកបានបន្ថែមថា ការប្រកួតបានប្រព្រឹត្តិជាផ្លូវការ ព្រោះក្រុមបាល់ទាត់វ័យចាស់ប្រទេស សិង្ហបុរី បានដាក់លិខិតមកកាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសុំធ្វើការប្រកួតមិត្តភាពវ័យចាស់នេះ មានរយៈពេលចូលជាង ៣ ខែមកហើយ បន្ទាប់ពីលោកមើលឃើញពីសារសំខាន់នៃការប្រកួតនេះធ្វើឲ្យ លោកគិតទៅដល់ការកៀងគរប្រមូលថវិកាជួយដល់មន្ទីរពេទ្យ គន្ធបុប្ផាតែម្ដង ។

ដំបូងឡើយការប្រកួតគ្រោងធ្វើឡើងតែមួយប្រកួតទេ ដោយសារលោកគិតដល់ផល ចំណេញ ជា រួម តាម រយៈ ការ ដើរ កម្សាន្ត របស់ ក្រុម កីឡាករ វ័យ ចាស់ របស់ សិង្ហបុរី ទើប លោក សម្រេច រៀបចំ ឲ្យ មាន ២ ប្រកួត ឡើង តែ ម្ដង ដោយ លេង នៅ ថ្ងៃ នេះ មួយ ប្រកួត និង លេង នៅ ថ្ងៃ ស្អែក មួយ ប្រកួត ។

លោក បញ្ជាក់ ទៀតថា ថវិកាប្រមូល បាន នឹង យក ទៅ ជូន មន្ទីរពេទ្យ នៅ ថ្ងៃ ច័ន្ទ ទី១៣ ខែ ឧសភា ឆ្នាំ ២០២៤ វេលា ម៉ោង ៩ ព្រឹក ដោយ មាន ក្រុម ការងារ ធំ ៗ អ្នក យក ថវិកា ទៅ ជូន ផ្ទាល់ ដល់ មន្ទីរពេទ្យ ពោល ខាង បន្ទាយ មាន ជ័យ ដឹក នាំ ដោយ លោក ឧត្ដម សេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការ កង រាជ អាវុធហត្ថ ខេត្ត បន្ទាយ មាន ជ័យ ប្រមូល បាន ប្រហែល ជា ៧០០០ ដុល្លារ ហើយ ក្រុម វ័យ ចាស់ ខាង លោក រិទ្ធ ឌីកា ប្រមូល បាន ១៧០០០ ដុល្លារ ផងដែរ។

ចំណែក ខាង សិង្ហបុរី លោក សង្ឃឹម ថា នឹង មាន ការ ជួយ ជា ថវិកា បន្ថែម ទៀត ដើម្បី ឲ្យ ការ ប្រមូល ថវិកា ជួយ ដល់ មន្ទីរពេទ្យ គន្ធបុប្ផា ទទួល បាន កាន់ តែ ច្រើន បន្ថែម ទៀត ។ សម្រាប់ ការ ប្រកួត មិត្ត ភាព នេះ ដែរ ខាង កម្ពុជា មាន អតីត កីឡាករ ជម្រើស ជាតិ និង មន្រ្តី បម្រើ ការងារ ក្នុង រដ្ឋាភិបាល ស្រប ពេល ខាង សិង្ហបុរី ជា អ្នក ជំនួញ និង អតីត កីឡាករ ជម្រើស ជាតិ របស់ គេ ផង ដែរ ៕

Most Popular

To Top