ផ្សេងៗ

Man City ត្រូវរៀបចំផែនការកីឡាករ  Echeverri សាជាថ្មីដោយសារច្បាប់ UEFA

Afp

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Man City នឹងត្រូវរៀបចំផែនការនៃការទុកដាក់កីឡាករចំណូលថ្មីរបស់ខ្លួនសាជាថ្មីដោយសារគោលការណ៍ច្បាប់របស់ UEFA ចំពោះការផ្តល់ការកំចីកីឡាករទៅកាន់ក្លឹប ដែលស្ថិតនៅក្នុងត្រកូលក្រុមហ៊ុនបុត្រសម្ព័ន្ធតែមួយ។

កីឡាករ Echeverri ដែលទើបតែត្រូវបាន Man City ចុះកុងត្រាកាលពីខែមករាពីក្លឹប River Plate នោះនឹងត្រូវក្លឹបរៀបចំកុងត្រាខ្ចីជើងឲ្យទៅលេងនៅក្លឹបលីគអ៊ីតាលី Girona ដែលជាក្លឹបបងប្អូនរបស់គេប៉ុន្តែប្រហែលជា
ត្រូវបានរារាំងដោយគោលការណ៍ច្បាប់របស់ UEFA ជាមិនខាន។

UEFA ចែងថាក្លឹបទាំងឡាយណាដែលនឹងត្រូវលេងពានរង្វាន់ Champions League មិនអាចមានសិទ្ធក្នុងការផ្តល់កីឡាករឬកំចីកីឡាករទៅឲ្យក្លឹបក្នុងក្រុមហ៊ុនតែមួយបានឡើយដែលតាមផែនការ Man City ចង់ប្រគល់កីឡាករវ័យ១៨ឆ្នាំ រូបនេះទៅឲ្យលេង នៅអ៊ីតាលីរហូតដល់ឆ្នាំ២០២៥៕ ប្រែសម្រួល ៖ស៊ុនលី

Most Popular

To Top