ផ្សេងៗ

Update៖ អ៊ីស្រាអ៊ែល បន្តវាយប្រហារមកលើក្រុង Rafah បញ្ជាឲ្យជម្លៀសជនស៊ីវិលចេញបន្ទាន់

Afp

រ៉ាហ្វា៖ ការវាយប្រហាររបស់អ៊ីស្រាអ៊ែលនៅថ្ងៃសៅរ៍នេះ បានវាយប្រហារផ្នែកខ្លះនៃតំបន់ហ្គាហ្សា រួមទាំងក្រុង Rafah ជាកន្លែងដែលអ៊ីស្រាអ៊ែល បានបង្កើនការបញ្ជាឲ្យជម្លៀសជនស៊ីវិលចេញ ហើយអង្គការសហប្រជាជាតិបានព្រមានពីគ្រោះមហន្តរាយ ដោយសារតែ “វីរភាព” ប្រសិនបើការឈ្លានពានភ្លាមៗមកលើទីក្រុងដែលមានក្រុមមនុស្សនៅទីនោះ ។

អ្នកសារព័ត៌មានមកពីទីភ្នាក់ងារ AFP គ្រូពេទ្យ និងសាក្សីបានរាយការណ៍មកថា ការវាយប្រហារពីភាគខាងត្បូងទៅភាគខាងជើងនៃទឹកដីឆ្នេរសមុទ្រ ដែលអង្គការសហប្រជាជាតិលើកឡើងថា ជំនួយត្រូវបានរារាំង ក្រោយពីកងទ័ពអ៊ីស្រាអ៊ែលបានប្រឆាំងនឹងក្រុមប្រឆាំងអន្តរជាតិ និងបានចូលដល់ភាគខាងកើតនៃក្រុង Rafah នៅក្នុងសប្តាហ៍នេះ ដោយបានបិទច្រកឆ្លងកាត់ចំនួន២ដែលច្រកសំខាន់នោះ ។

សេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស២១នាក់ត្រូវបានសម្លាប់នៅក្នុងអំឡុងការវាយប្រហារនៅចំកណ្តាលតំបន់ហ្គាហ្សា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Al-Aqsa Martyrs ក្នុងទីក្រុង Deir al-Balah ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top