ផ្សេងៗ

Update៖ សមាជិកសភាកោះតៃវ៉ាន់ ស្រែកឡូឡាដាក់គ្នាក្នុងពេលបើកសម័យប្រជុំសភា

Afp

តៃប៉ិ៖ នៅថ្ងៃអង្គារនេះ សមាជិកសភាកោះតៃវ៉ាន់បានស្រែកដាក់ឡូឡាគ្នាទៅវិញទៅមកនៅក្នុងសម័យប្រជុំសភាដ៏រអាក់រអួល ដោយបង្ហាញពីបញ្ហានៅពេលអនាគតសម្រាប់ប្រធានាធិបតីទើបតែងតាំងថ្មី Lai Ching-te ។

នៅមួយថ្ងៃបន្ទាប់ពីពិធីសម្ពោធប្រកាសតែងតាំងរបស់លោកប្រធានាធិបតី អ្នកនយោបាយមកពីភាគីទាំងសង្ខាងបានលើកស្លាកសញ្ញាតវ៉ា និងបានជជែកដេញដោលគ្នាធ្វើឲ្យមានចលាចលកើតឡើង ។

“ថ្ងៃនេះ (ប្រធានាធិបតី Lai) ចូលកាន់តំណែងជាថ្ងៃទី២ ។ ប្រសិនបើមានជម្លោះមួយទៀតនៅក្នុងសភា តើយើងអាចពន្យល់រឿងនេះបានដោយរបៀបណា?” ដោយមានការចោទសួរទៅកាន់ប្រធានសភា Han Kuo-yu មកពីគណបក្ស Kuomintang ហៅកាត់ថា(KMT) ដែលជាបក្សប្រឆាំងនោះ ។

“ឈប់និយាយ!” បានស្រែកគាំទ្រសមាជិកសភាមកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ហៅថា (DPP) របស់លោក Lai ដែលបានបរាជ័យក្នុងការទទួលបា ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករានសំឡេងភាគច្រើនក្នុងសភា ក្រោយពីឈ្នះការបោះឆ្នោតនៅខែមករាកន្លងមកនេះ ៕

Most Popular

To Top