ផ្សេងៗ

Update៖ តុលាការអន្តរជាតិ ICC ស្នើឲ្យមានដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល និងបក្សពួក

Afp

ឡាអេ៖ រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ (ICC) បានឲ្យដឹងកាលពីថ្ងៃចន្ទថា លោកកំពុងដាក់ពាក្យសុំដីកាចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអ៊ែលចំនួន០២រូប ដែលរួមទាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin Netanyahu ផងដែរ ។

លោក Karim Khan បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គាត់មាន “ហេតុផលសមហេតុផលដើម្បីឲ្យមានការជឿជាក់ថា” លោក Netanyahu និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអ៊ែល Yoav Gallant ទទួលខុសត្រូវចំពោះ “ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ដែលបានប្រព្រឹត្តនៅក្នុងតំបន់ហ្គាហ្សា គិតចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top