ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីហែលទឹក សាកលវិទ្យាល័យ វេស្ទើន ភ្នំពេញ បានដណ្តើមបានមេដាយ ៦ គ្រឿងសម្រាប់ការប្រកួតថ្ងៃទី១ ក្នុងការប្រកួតកីឡានិសិ្សតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ ប្រភេទកីឡាហែលទឹក នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
ក្រុមកីឡាករ-កីឡាការិនីហែលទឹក សាកលវិទ្យាល័យ វេស្ទើន ភ្នំពេញ បានដណ្តើបានមេដាយ ៦ គ្រឿង ក្នុងនោះមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ក្រុមកីឡាករ-កីឡាការិនីហែលទឹក និងសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបបានដណ្តើបានមេដាយ ៥ គ្រឿង ក្នុងនោះមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង
ចំណែកក្រុមកីឡាករ-កីឡាការិនីហែលទឹក សាកលវិទ្យាល័យជាតិ ខេត្តបាត់ដំបង បានដណ្តើបានមេដាយ ៥ គ្រឿង ក្នុងនោះមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ៤ គ្រឿង ក្រុមកីឡាករ-កីឡាការិនីហែលទឹក សាកលវិទ្យាល័យ វេស្ទើន ខេត្តកំពង់ចាម បានដណ្តើបានមេដាយ ៦ គ្រឿង ក្នុងនោះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីហែលទឹក វិទ្យាស្ថាន ខេមអេដ បានដណ្តើបានមេដាយ ១ គ្រឿង ក្នុងនោះមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង៕ ដោយ៖លី ភីលីព





