ផ្សេងៗ

Man UTD កំពុងនាំមុខ Chelsea នាំយកតារាឆ្នើមម្នាក់មកពី Crystal Palace

Afp

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងតែនាំមុខក្លឹបតោខៀវ Chelsea ដើម្បីចរចាជាមួយនឹងកីឡាករខ្សែប្រយុទ្ធស្លាប Michael Olise បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Crystal Palace។

បន្ទាប់ពីរដូវកាលដែលគួរឲ្យខកចិត្តកន្លងមកនេះប្រធានក្លឹប Man UTD បានមើលឃើញថាមានតែការផ្លាស់ប្តូរសមាជិកក្រុមនិងការបន្ថែមសមាជិកថ្មីទេទើបជាវិធីសាស្ត្រដែលអាចផ្លាស់ប្តូរស្ថានភាពបានក្នុងនោះកីឡាករ Olise នេះគឺជាបញ្ជីអទិភាពម្នាក់ផងដែរ។

Anthony Martial បានចាកចេញខណៈដែល Sancho កំពុងចរចាផ្ទេរដាច់ទៅលេងនៅ Dortmund ដូច្នេះវាគឺជារឿងសំខាន់សម្រាប់ក្លឹបក្នុងការស្វែងរកកីឡាករខ្សែប្រយុទ្ធស្លាបដ៏មានសក្តានុពលម្នាក់៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top