ផ្សេងៗ

ប៉ូលិសតៃវ៉ាន់ ឆ្មក់ចូលផ្ទះរបស់តារាសម្ដែងតៃវ៉ាន់ លោក Mike He បង្កឲ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង

VN Express

តៃវ៉ាន់ ៖ក្រុមប៉ូលិសបានរឹបអូសទូរស័ព្ទមួយគ្រឿង និងឯកសារមួយចំនួនពីគេហដ្ឋានរបស់តារាសម្ដែងតៃវ៉ាន់ដ៏ល្បីឈ្មោះ គឺ លោក Mike He ប៉ុន្តែមិនទាន់បានបញ្ជាក់ពីមូលហេតុនៃសកម្មភាពនេះឡើយ។

Next Apple បានរាយការណ៍ថា មន្ត្រីតៃប៉ិបានធ្វើការឆែកឆេរផ្ទះរបស់លោក He នៅព្រឹកថ្ងៃសុក្រ ទោះបីជាពួកគេមិនបានហៅតារាសម្តែងរូបនេះមកសាកសួរក៏ដោយ។ ចំណែកលោកបានប្រកាសជាបន្តបន្ទាប់ថា ខ្ញុំសូមកោតសរសើរចំពោះកង្វល់របស់អ្នករាល់គ្នា ហើយខ្ញុំនឹងសហការជាមួយការស៊ើបអង្កេតរបស់អាជ្ញាធរ។

ប្រភពរបស់ Ettoday បានបង្ហាញថា ប៉ូលិសកំពុងពិនិត្យមើលការចោទប្រកាន់ពីអ្នកបម្រើក្នុងបារម្នាក់បានចោទប្រកាន់លោកពីបទបៀតបៀនផ្លូវភេទ។ នាងអះអាងថា ពួកគេបានជួបគ្នាពេលលោកចូលរួមពិធីខួបកំណើតនៅបារ៍ដែលនាងធ្វើការ ហើយចោទប្រកាន់ថាបានចាប់នាងពេលស្រវឹង។

ព័ត៌មាននៃការវាយឆ្មក់លើផ្ទះរបស់លោក He បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយប្រមូលផ្តុំអ្នកចូលមើលរាប់រយលាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo ។

ឧបទ្ទវហេតុនេះក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសនៅពេលឥស្សរជនតៃវ៉ាន់ដ៏លេចធ្លោផ្សេងទៀតបានប្រឈមមុខនឹងការចោទប្រកាន់ស្រដៀងគ្នានាពេលថ្មីៗនេះ។ គួរកត់សម្គាល់ថា តារាសម្តែង Chris Wang ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំបីខែកាលពីថ្ងៃសុក្រពីបទចាប់ជំនួយការស្រី។

លោកអាយុ ៤១ ឆ្នាំបានចាប់ផ្តើមអាជីពសម្តែងរបស់លោកក្នុងរឿងភាគទូរទស្សន៍តៃវ៉ាន់ “Seventh Grade” ឆ្នាំ ២០០៤ ជាមួយនឹងតារាសម្តែង និងតារាចម្រៀង នាង Ariel Lin ហើយបានល្បីល្បាញយ៉ាងឆាប់រហ័ស។

នេះបើយោងតាមកាសែត The Straits Times ថា នៅឆ្នាំ ២០១៧ លោកបានប្រកាសតាមរយៈ Facebook ថា លោកបានចុះបញ្ជីអាពាហ៍ពិពាហ៍ជាផ្លូវការជាមួយតារាដែលមិនមានឈ្មោះ។ ប្តីប្រពន្ធនេះមានកូន២នាក់៕ ដោយ៖លី ភីលីព

Most Popular

To Top