ផ្សេងៗ

រុស្ស៊ី បញ្ជាក់ថា យានអវកាសនាំស្បៀង Progress MS-27 បានចូលច ត នៅឯស្ថានីយអវកាសអន្តរជាតិ ក្រោយហោះហើរបាន២ថ្ងៃ

Xinhua

ម៉ូស្គូ៖ សាជីវកម្មអវកាសរដ្ឋ ឈ្មោះថា Roscosmos របស់ប្រទេសរុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា យានអវកាសនាំស្បៀង Progress MS-27 របស់ប្រទេសរុស្ស៊ី បានចូលចតនៅឯស្ថានីយអវកាសអន្តរជាតិ ហៅកាត់ថា (ISS) ក្រោយពីបានធ្វើការហោះហើររយៈពេល២ថ្ងៃ ។

សារជីវកម្ម Roscosmos បានបញ្ជាក់ថា យានអវកាសដែលត្រូវបានបាញ់បង្ហោះចេញពី Baikonur Cosmodrome ដែលជាយានអវកាសដែលដំណើរការដោយប្រទេសរុស្ស៊ី នៅក្នុងប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃព្រហស្បតិ៍ បានចូលចតជាមួយម៉ូឌុល Poisk នៃផ្នែករបស់រុស្ស៊ី នៅ ISS ។

យោងតាមសាជីវកម្មខាងលើ យានអវកាសបានបញ្ជូនស្បៀងជាង២.៥០៤គីឡូក្រាមទៅកាន់ស្ថានីយនេះ ។

កាលពីមុន យាននាំស្បៀង Progress MS-25 ដែលជាផ្នែកមួយនៃស្ថានីយ៍ខាងលើ ចាប់តាំងពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ត្រូវបានលិចនៅក្នុងតំបន់មិនមែនជាផ្លូវទឹកនៃមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃទី២៨ ខែឧសភា ដែលធ្វើឱ្យមានការជំនួសមកវិញសម្រាប់យានអវកាសនាំស្បៀងថ្មីនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top