វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចេញការព្រមានជាថ្មីដល់ប្រទេសចិនជុំវិញកោះតៃវ៉ាន់ នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារដោយលើកឡើងថា យោធាអាមេរិកអាចត្រូវបានគេប្រើ ដើម្បីការពារកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯងក្នុងករណីមានការឈ្លានពានរបស់ចិន។
នៅពេលសួរដោយទស្សនាវដ្តី Time ថាតើជម្រើសប្រភេទណាខ្លះអាចមាននៅលើតុ រួមទាំងថាតើពួកគេអាចពាក់ព័ន្ធនឹងស្បែកជើងកវែងនៅលើដីដែរឬអត់ លោក បៃដិន បានអះអាងថា “វានឹងអាស្រ័យលើកាលៈទេសៈ”។
វាមិនមែនជាលើកទីមួយទេ ដែលលោក បៃដិន ប៉ះលើលទ្ធភាពនេះ ប៉ុន្តែប្រទេសចិន ដែលទាមទារតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ទំនងជានឹងរិះគន់សេចក្តីថ្លែងការណ៍របស់លោក ដូចកាលពីអតីតកាល។
លោក បៃដិន បានលើកឡើងថា លោកបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នូវគោលនយោបាយដ៏យូរអង្វែង ដែលក្រុងវ៉ាស៊ីនតោន បដិសេធមិនស្វែងរកឯករាជ្យសម្រាប់តៃវ៉ាន់ ប៉ុន្តែនឹងឈរនៅពីក្រោយកោះនេះ ប្រសិនបើទីក្រុងប៉េកាំងព្យាយាមផ្លាស់ប្តូរស្ថានភាពដដែល ដោយបន្ថែមថា “យើងបានពិភាក្សាជាមួយ សម្ព័ន្ធមិត្តរបស់យើងនៅក្នុងតំបន់”។
លោកបានឲ្យដឹងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខរបស់ទស្សនាវដ្ដីដែលធ្វើឡើងនៅសេតវិមានកាលពីថ្ងៃទី២៨ ខែឧសភាថា “មិនមានការបដិសេធចំពោះការប្រើប្រាស់កម្លាំងយោធារបស់សហរដ្ឋអាមេរិកនោះទេ។ វាមានភាពខុសគ្នារវាងការដាក់ពង្រាយនៅលើដី ថាមពលអាកាស និងកម្លាំងទ័ពជើងទឹកពិភពលោក”។
លោក នៃដិន មិនបានបញ្ជាក់ថា តើយោធាអាមេរិកនឹងបើកការវាយប្រហារពីមូលដ្ឋានទ័ពរបស់ខ្លួនក្នុងប្រទេសជប៉ុន ឬហ្វីលីពីន ដោយលោកបានឲ្យដឹងថា “ខ្ញុំមិនអាចចូលទៅក្នុងវាបានទេ។ បន្ទាប់មកអ្នកនឹងរិះគន់ខ្ញុំដោយហេតុផលល្អប្រសិនបើខ្ញុំត្រូវប្រាប់អ្នក”៕ ប្រែសម្រួល ឈូក បូរ៉ា