ផ្សេងៗ

Bayern ត្រៀមបើកការចរចាម្តងតៀត ដើម្បីទិញកីឡាករ Joao Palhinha

Afp

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានសម្រេចចិត្តក្នុងការចរចាម្តងទៀតជាមួយនឹងក្លឹប Fulham ដើម្បីចរចានាំយកកីឡាករ Joao Panhinha ពីអង់គ្លេសក្រោយបរាជ័យម្តងហើយកាលពីខែមករា។

កីឡាករខ្សែបម្រើការពារដ៏រឹងម៉ាំរូបនេះពិតជាសាកសមបំផុតសម្រាប់ចន្លោះប្រហោងដែលក្លឹបកំពុងរៀបចំធ្វើនៅពេលនេះដោយក្នុងនោះប្រភពដដែលជឿជាក់ថាការព្រមព្រៀងគ្នាជាពាក្យសំដីជាមួយនឹងកីឡាករក៏បានធ្វើរួចរាល់ហើយផងដែររងចាំតែឯកសារជាផ្លូវការប៉ុណ្ណោះ។

ជឿជាក់ថាការចុះហត្ថលេខាទិញយកកីឡាករ២៨ឆ្នាំរូបនេះនឹងអាចធ្វើឲ្យ Bayern Munich បង្ខំចិត្តត្រូវលក់កីឡាករមួយចំនួនចេញដើម្បីអាចប្រមូលបានលុយយ៉ាងហោចណាស់ពី៤០ទៅ៤៥លានអឺរ៉ូខណៈដែលកុងត្រារបស់គាត់ដែលទទួលបាននឹងបន្តរហូតដល់ឆ្នាំ២០២៨៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top