យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich កំពុងរៀបចំផែនការក្នុងការលក់ចេញកីឡាករសំខាន់ៗចំនួន៦រូបចេញនៅរដូវក្តៅនេះដើម្បីអាចប្រមូលទុនមកវិញបានខ្លះស្វែងរកគោលដៅកីឡាករថ្មីជំនួសវិញ។
កីឡាករទាំង៦រូបនេះដែលត្រូវលក់ចេញនឹងអាចជួយឲ្យ Bayern Munich អាចរៀបចំផែនការថ្មីជាមួយនឹងគ្រូបង្វឹកថ្មីហើយជឿជាក់ថាក្នុងនោះមានដូចជាកីឡាករ de Ligt, Kimmich, Goretzka, Coman, Gnary និង Mazraoui ផងដែរ។
គួរឲ្យដឹងដែរថាបច្ចុប្បន្នគេបានលេចឬថាកីឡាករ Kimmich អាចនឹងផ្ទេរទៅ Barcelona ខណៈដែល Man City ក៏ចាប់អារម្មណ៍កីឡាកររូបនេះដូចគ្នាប៉ុន្តែមកទល់ពេលនេះកីឡាករនិងក្លឹបនៅបន្តធ្វើការពិភាក្សាគ្នានៅឡើយអំពីលទ្ធភាពនៃការបន្តកុងត្រា៕ ប្រែសម្រួល៖ស៊ុនលី